ព័ត៌មានអន្តរជាតិ ៖ លោក Steve Wagstaffe ជាមេធាវីមកពីរដ្ឋ Carlifornia សហរដ្ឋអាមេរិក
កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ បានអះអាងអោយដឹងថា បុរសដែលជាមន្រ្តីពន្លត់
អគ្គីភ័យម្នាក់មិនត្រូវបានផ្តន្ទាទោសអ្វីនោះទេ ក្រោយពីគាត់បានបើករថយន្តសង្គ្រោះបន្ទាន់
ទៅកិនជនរងគ្រោះ ដែលបានរស់រានមានជីវិត បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុម
ហ៊ុនអាកាសចរណ៍ Asiana អោយស្លាប់ទៅវិញ ដោយអចេតនា នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។
គួរបញ្ជាក់ផងដែរ ការសម្រេចចិត្តយ៉ាងដូច្នេះអាចធ្វើទៅបាន ក្រោយពីក្រុមមន្រ្តីជំនាញ
បើកការតាមដានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ស្តីពីករណីខាងលើនេះ។ អ្នកវិភាគសាកសព
ម្នាក់ មកពីរដ្ឋ Carlifornia បានគូសបញ្ជាក់អោយដឹងថា នាង Ye Mengyuan ជាជនជាតិ
ចិន និងជាជនរងគ្រោះដែលបានរស់រានមានជីវិតម្នាក់ ក្រោយពីបានជួបនឹងឧបទ្ទេវហេតុ
ធ្លាក់យន្តហោះ ពោលគឺនាងបានខ្ទាតចេញពីយន្តហោះ ខណៈពេលដែលបានជួបនឹងឧប
ទ្ទេវហេតុ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ នៅឯអាកាសយានដា្ឋនអន្តរ
ជាតិ San Francisco International Airport តែជាអកុសល ក្រោយពីនាងបានស្លាប់បាត់
បង់ជីវិតទៅវិញ បន្ទាប់ពីមានករណីរថយន្តសង្គ្រោះបន្ទាន់បើកកិនដោយអចេតនា ខណៈ
ពេលដែលចេញយុទ្ធនាការជួយសង្គ្រោះរបស់ខ្លួន។
អាន - រកឃើញមូលហេតុពិត នៃការធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana
(មានវីដេអូ)
គួររំឭកផងដែរថា នាខែនោះ ប្រធាននាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យលោក
Joanne Hayes-White បានហៅករណីគ្រោះថ្នាក់ខាងលើនេះ ជាសោកនាដកម្មមួយដែល
នឹកស្មានមិនដល់ រួចបានធ្វើការសុំអភ័យទោសពីក្រុមគ្រួសារនៃសព ស្តីពីករណីបង្កឡើង
ដោយអចេតនាមួយនេះ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងករណីជួបឧបទ្ទេវហេតុធ្លាក់យន្តហោះ ខាងលើនេះបាន
បណ្តាលអោយមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ច្រើនជាង ១៨០នាក់
ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី
- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN