និយាយរួម ស្មាតហ្វូនប្រើ Windows Phone ថ្មីបំផុតរបស់ Microsoft មិនមានការកែលំអច្រើន
ឬពាក់បច្ចេកវិទ្យាចុងក្រោយ ច្រើនណាស់ណានោះទេ។
ថ្មីៗនេះ Microsoft ទើបតែបានបញ្ចេញជាផ្លូវការនូវស្មាតហ្វូនតម្លៃទាប ដែលដំណើរការដោយ
Windows Phone នោះគឺ Lumia 530 ។ ដូចទៅនឹងក្ដីសង្ឃឹមរបស់អ្នកគាំទ្រ umia 530 មានតម្លៃ
ទាបសមរម្យ គឺកំណែ ស៊ីម ១ តម្លៃប្រហែល ១១៨ដុល្លារ និងកំណែស៊ីម ២ មានតម្លៃប្រហែល
១៣៧ដុល្លារអាមេរិក។ ប៉ុន្ដែ ទូរស័ព្ទ Windows Phone ជំនាន់ថ្មីនេះ ត្រូវបានគេយល់ថា មិនសូវ
មានការកែលំអច្រើនប៉ុន្មាន ធៀបនឹងកំណែចាស់។
Nokia Lumia 530 បំពាក់អេក្រង់ 4 inch រីសូលូសឹន 854 x 480 pixel ដូចទៅនឹងកំណែ Lumia
520 ប៉ុន្ដែ បណ្ដាគ្រាប់ចុចស្រមោល បំលាសទី បែរជាត្រូវបានយកទៅដាក់នៅលើអេក្រង់
ផ្ទាល់។ Nokia Lumia 530 ត្រូវគេវាយតម្លៃថា គ្រើម និងក្រាស់ជាង Nokia Lumia 520 ។ ក្រៅ
ពីនេះ Lumia 530 ក៏មិនបានបំពាក់អេក្រង់ប្រភេទ ClearBlack ដូចទៅនឹងដំណឹងចចាមអារ៉ាម
មុននេះ ប៉ុន្ដែវានៅតែប្រើ អេក្រង់ LCD ធម្មតា។
ជំនួសមកវិញ Microsoft បានបំពាក់ប្រូសេសឺរ 4-core Qualcomm Snapdragon 200 កម្រិត 1,2
GHz រួមនឹង កាត់ក្រាហ្វិក Adreno 302 ។ ទូរស័ព្ទថ្មីនេះ មាន RAM 512 MB ដូចទៅនឹង Lumia
630 ដែលទើបតែបង្ហាញខ្លួនមុននេះមិនយូរប៉ុន្មាន។ ទូរស័ព្ទ Nokia Lumia 530 ដំណើរការដោយ
Windows Phone 8.1 បំពាក់កម្មវិធីល្បីឈ្មោះ Nokia Drive + ដែលមានមុខងារជួយនាំផ្លូវ ទូទាំង
ពិភពលោក។
ទន្ទឹមនឹងនេះ វាមានអង្គចងចាំក្នុងម៉ាស៊ីន 4GB (មាន microSD) ប្រើថ្ម 1.430 mAh អាចដំណើរ
ការម៉ាស៊ីនទុកចោល បាន ២២ថ្ងៃ ប៉ុន្ដែ សម្រាប់ការហៅចេញចូល គឺបានត្រឹមតែ ១៣ម៉ោង។
Lumia 530 មានកាមេរ៉ា 5 megapixel ។
តាមគម្រោង Lumia 530 នឹងត្រូវបានដាក់លក់ ចាប់ពីខែសីហាខាងមុខ។ Lumia 530 មាន ៤
ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស បៃតង ពណ៌ទឹកក្រូច និងពណ៌បណ្ដូលខ្មៅដៃ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pcworld