CamNews

ព័ត៌មានអន្តរជាតិ 

តើអ្នកដឹងទេ យន្តហោះ​របស់ Air Asia កំពុងបាត់ខ្លួន តម្លៃប៉ុន្មាន?

បរទេស៖ ក្រោយបាត់ខ្លួន យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Air Asia ជើងហោះលេខ QZ 8501 ចេញដំណើរ ពីព្រលានយន្តហោះ ក្នុងក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ ប្រទេសិង្ហបុរី ចាប់តាំងពីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ មក បណ្តាញព័ត៌មាន ទូទាំងពិភពលោក ផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ។

ដោយឡែកសម្រាប់គេហទំព័រដ៏ល្បី Business Insider នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានចេញផ្សាយ នូវប្រវត្តិខ្លះៗ របស់យន្តហោះ ដែលកំពុងបាត់ខ្លួន ជាមួយមនុស្ស ១៦២នាក់ ដែលជិះនៅលើនោះ ។


យន្តហោះ ដែលកំពុងបាត់ខ្លួន ប្រភេទយន្តហោះ Airbus A320-200 ផលិតដោយក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ហើយយន្តហោះប្រភេទ Airbus A320-200 ចាប់ផ្តើមហោះហើរ សាកល្បងលើកដំបូង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៧ និង ហោះហើរជាផ្លូវការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨៨ ដោយក្រុមហ៊ុន អាកាសចរណ៍ Air France ។

សម្រាប់យន្តហោះ ដែលកំពុងបាត់ខ្លួនវិញ ត្រូវបានក្រុមហ៊ុន អាកាសចរណ៍ Air Asia របស់ប្រទេស ឥណ្ឌូនេស៊ី ដែលមានភាគហ៊ុន រួមជាមួយ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី (៤៨.៩ភាគរយ) ទិញមកប្រតិបត្តិការ ហោះហើរ កាលពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ក្នុងតម្លៃ ៨៥ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន Air Asia មានមូលដ្ឋាន នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាន នាយកប្រតិបត្តិ ឈ្មោះ Tony Fernandes និងមានបុគ្គលិកជាង ១ម៉ឺននាក់ ព្រមទាំងមានគោលដៅ ហោះហើរ ជា១០០កន្លែង ។


យន្តហោះ ដែលបាត់ខ្លួន មានអាយុកាលហើរហោះ ចំនួនប្រមាណជា ២៣,០០០ម៉ោង (ជិត៣ឆ្នាំ) តែគិតមកដល់ពេលនេះ វាទើបហោះហើរ បានប្រមាណ ១៣,៦០០ ម៉ោងប៉ុណ្ណោះ ហើយវាមាន ២ម៉ាស៊ីន អាចផ្ទុកអ្នកដំណើរ បានចំនួន ១៨០នាក់ ។ ក្រុមហ៊ុន Air Asia របស់ ម៉ាឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាមឃាត់ មិនឲ្យហោះហើរ ទៅកាន់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០៧ កន្លងទៅនេះ ដោយសារបារម្ភ ចំពោះបញ្ហាសុវត្ថិភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោលវិញ កាលពីឆ្នាំ ២០១០កន្លងទៅនេះ ។


បើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រ របស់ក្រុមហ៊ុន Airbus យន្តហោះ Airbus A320-200 មានម៉ាស៊ីន២ ដែលអាចជាប្រភេទ CFM56-5A1 ឬ CFM56-5B4 បើកបានក្នុងល្បឿន ៨៣៧ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ដោយហោះបាន ចម្ងាយឆ្ងាយបំផុត ៤,៤៤២គីទ្បូម៉ែត្រ ក្នុងរយៈកម្ពស់ជាង ១០គីឡូម៉ែត្រ អាចដឹងទំនិញ បានទម្ងន់ ៩,៤៣៥ គីទ្បូក្រាម, ផ្ទុកប្រេងឥន្ធនៈ បានចំនួន ២៣,៨៥៩ លីត្រ ហើយវាមានប្រវែង ៣៧.៥៧ ម៉ែត្រ ប្រវែងស្លាបចំនួន ៣១.៥៧ ម៉ែត្រនិងកម្ពស់ចំនួន ១១.៧៦ ម៉ែត្រ ៕

- អាន ៖ យន្តហោះ AirAsia បាត់ខ្លួននោះ ទំនងជាផ្ទុះធ្លាក់ និងជាប់នៅបាតសមុទ្រ

- អាន ៖ សមត្ថកិច្ច ពាក់ព័ន្ធ សម្រុក រុករក ម្តុំកោះ Belitung ទីតាំង​ យន្តហោះ AirAsia បាត់ខ្លួន

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ


ប្រភព ៖ ដើមអម្ពិល និង businessinsider


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501