RIM ជាក្រុមហ៊ុនផលិតទូរស័ព្ទ BlackBerry និងឧបករណ៍ Tablet PlayBook កាលពីពេលថ្មីៗនេះ
បានប្រកាសអោយដឹងថាក្រុមហ៊ុនទទួលការខាតបង់ប្រាក់ចំណូលមានបរិមាណដ៏ធំដែលមាន
ចំនួនឡើងរហូតដល់ ១២៥ លានដុល្លានៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ កន្លងមកនេះ។អាស្រ័យ
ដោយលទ្ធផលខាតបង់ប្រាក់ចំណូលដ៏ធំនោះហើយ ទើបជាហេតុធ្វើអោយថ្នាក់ដឹកនាំជាន់ខ្ពស់
ជាច្រើនរបស់ក្រុមហ៊ុន RIM បានលាលែងតំណែងចេញពីក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។
បណ្តាថា្នក់ដឹកនាំដែលបានលាលែងចេញពីតំណែងនិងចាកចេញពីក្រុមហ៊ុន RIM ក្នុងនោះមាន
ដូចជាលោក David Yach - ទទួលភារកិច្ចផ្នែក Software , Jim Rowan -ទទួលភារកិច្ចខាងផ្នែក
ប្រតិបត្តិសកម្មភាពទូទាំងពិភពលោក និង Jim Balsillie -អតីតអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន
RIM ។
ដោយឡែកកាលពីថ្ងៃទី ៥ ខែមេសាកន្លងទៅនេះ អ្នកនាំពាក្យរបស់ RIM បានអោយដឹងថាលោក
Alistair Mitchell អគ្គនាយករងទទួលភារកិច្ចផ្នែកសេវាកម្មផ្ញើសារលើប្រព័ន្ធអ៊ីនធើណែតនៅលើ
BlackBerry ក៏បានលាលែងពីដំណែងផងដែរ។
បន្ថែមលើនោះ លោក Alan Brenner អគ្គនាយកផ្សេងមួយទៀតទទួលបន្ទុកផ្នែកប្រព័ន្ធប្រតិបត្តិ
សំរាប់ទូរស័ព្ទ BlackBerry ក៏នឹងត្រៀមខ្លួនដើម្បីចាកចេញពីក្រុមហ៊ុនផងដែរនៅបន្ទាប់ពីបញ្ចប់ការ
ងាររួចរាល់។
RIM បច្ចុប្បន្នកំពុងប្រឈមនឹងដំណាក់កាលមួយដែលពិបាកស្មុគស្មាញបំផុត។ ក្រុមហ៊ុននេះបាន
ធ្វើអោយបាត់បង់ប្រហែល ១៤% នៃចំណែកនៅលើទីផ្សារទូរស័ព្ទ Smartphone នៅទូទាំងពិភព
លោក ជាមួយបរិមាណអ្នកប្រើប្រាស់ BlackBerry បច្ចុប្បន្នសល់ត្រឹមតែប្រហែល ៨,២% ប៉ុណ្ណោះ។
នៅលើទីផ្សារហិរញ្ញវត្ថុ ភាគហ៊ុនរបស់ RIM ក៏បានធ្លាក់តំលៃរហូតដល់៧៧ % កាលពីឆ្នាំកន្លង
ទៅនេះ៕
ប្រភព៖ Computersight
ដោយ៖ រស្មី