CamNews

ជីវិត និងការងារ 

១,២៥០ អឺរ៉ូ សម្រាប់កៅអីសុនខ លើយន្ដហោះ

 

តាមការអោយដឹងពី ទស្សានាដ្ដី Next Days នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បាន
អោយដឹងថា មានគ្រួសារអ្នកមានម្នាក់ នៅរដ្ឋតិចសាស់ បានធ្វើដំណើរកំសាន្ដដោយនាំ
សត្វសុនខទីស្រឡាញ់របស់ខ្លួន ហើយទិញសំបុត្រយន្ដហោះសម្រាប់សុនខរបស់ខ្លួន ក្នុង
តម្លៃថ្លៃបំផុត។


លោកស្រី Moet ម្ចាស់សុនខ បាននិយាយថា ដំណើរកំសាន្ដទៅកាន់​កោះ Mallorca ក្នុងស
ប្ដាហ៍នេះ គាត់បានចំណាយថវិការដល់ទៅ ១,២៥០ អឺរ៉ូសម្រាប់ក្រុមហ៊ុនហោះហើរ Victo
ហើយគាតអាចទទូលបានកៅអីមួយ សម្រាប់សុនខរបស់គាត់។


លោកស្រីបានបន្ដថា សុនខដែលគួរអោយស្រឡាញ់របស់គាត់មានឈ្មោះ Dylan គេមាន
អាយុ​​ ១៨ឆ្នាំទៅហើយ។ គាត់នាំសុនខគាត់ទៅជាមួយ ព្រោះវាជាសុនខដែលគួរអោយ
ស្រឡាញ់ ស្លូត និងម៉្យាងទៀត វាចាស់ណាស់ទៅហើយ។​ អ្វីដែលសំខាន់ សម្រាប់គាត់
គឺសុនខមួយនេះ​ បានរស់នៅជាមួយគាត់ ១៨ឆ្នាំមកហើយ៕

 

ដោយ៖ នារី
ប្រភព៖ dailymail

 


Tags: lifestye living 1250 Euro Usa