CamNews

ទូរស័ព្ទ 

iPhone 7 កំណែពិសេសសម្រាប់ស្ដ្រី តម្លៃដល់ទៅ ៧.២០០ដុល្លារ

iPhone 7 Diva Collection ត្រូវបាន Gresso កែច្នៃដោយដៃ ហើយនៅលើស្មាតហ្វូននេះ មានដាំ
ត្បូងពេជ្រ មាស និងលោហធាតុកម្រ។

iPhone 7 Diva Collection គឺជាកំណែពិសេស ទើបត្រូវបានក្រុមហ៊ុនឯកទេសខាងកែច្នៃគ្រឿង
អលង្ការ Gresso ឧទ្ទេសនាម។ តំណាងរបស់ក្រុមហ៊ុននេះ ឱ្យដឹងថា នេះគឺជា iPhone ប្រណិត
ដំបូងដែលត្រូវបានក្រុមហ៊ុន Gresso រចនាឡើងសម្រាប់អតិថិជនជាស្ដ្រី។

រចនានៅលើផ្នែកខាងក្រោយរបស់ iPhone នេះ ត្រូវបានធ្វើឡើងដោយម៉ាស៊ីន...

ក្រៅពីនេះ សុទ្ធតែត្រូវបានធ្វើឡើងដោយដៃនៃបណ្ដាជាងដែលមានថ្វីដៃខ្ពស់។ ការកែច្នៃ iPhone 7
Diva មួយគ្រឿង ត្រូវបានគេធ្វើឡើងដោយចំណាយពេលដល់ទៅជាង ១៨ម៉ោងទើបរួចរាល់។

iPhone 7 Diva មាន៤កំណែ ហើយ២ក្នុងចំណោមនេះត្រូវបានដាំត្បូងពេជ្រ១១គ្រាប់ (០,០១ការ៉ាត
/គ្រាប់)រួមនិងមាស និងមាស ស ១៨K ស៊ុមធ្វើអំពីលោហធាតុទីតានញូម អង្គចងចាំក្នុង 256 GB
និងត្រូវបានលក់ក្នុងតម្លៃ ៧.២០០ដុល្លារអាមេរិក។

២កំណែផ្សេងទៀត ក៏ត្រូវបានធ្វើឡើងអំពីវត្ថុធាតុខាងលើ ប៉ុន្តែ មានដាំពេជ្រតែ៤គ្រាប់។ តម្លៃ
របស់កំណែទាំងពីរនេះគឺ ៥.៩០០ដុល្លារ/គ្រឿង។

iPhone 7 Diva ត្រូវបានគេធ្វើឡើងសម្រាប់អ្នកជំនួញស្រីដែលជោគជ័យ។ តំណាងរបស់ Gresso
ឱ្យដឹងថា “Diva គឺជាផលិតផលសម្រាប់ស្ដ្រីជាអគ្គនាយកក្រុមហ៊ុន។ Diva មានរូបរាងស្រស់ស្អាត
ទាន់សម័យ ថ្លៃថ្នូរ ប៉ុន្តែ ក៏មានលក្ខណៈជាស្ដ្រីផងដែរ”។

iPhone 7 Diva ត្រូវបានផលិតត្រឹមតែ ៩៩៩គ្រឿងសម្រាប់កំណែនិមួយៗ។ លេខរៀងនឹងត្រូវបាន
ឆ្លាក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ gresso


Tags: iPhone 7 Diva Collection Gresso ទូរស័ព្ទ​ប្រណិត