CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook នឹងបង្ហាញណែនាំ Timeline ថ្មីនៅថ្ងៃទី ០៧ ខែមីនា

បើតាមគេហទំព័រ Mashable បានឲ្យដឹងថា, ក្រុមហ៊ុន Facebook ទើបតែធ្វើការអញ្ជើញបណ្តា
អ្នកសារព័ត៌មាន ឲ្យចូលរួមក្នុងពិធីប្រជុំមួយនៅថ្ងៃទី ០៧ ខែមីនា ខាងមុខនេះ ដើម្បីបានឃើញ
ពីការបង្ហាញ Timeline ថ្មីរបស់ខ្លួន។ បច្ចុប្បន្ន Timeline ថ្មីនេះកំពុងស្ថិតក្នុងលក្ខណៈសាកល្បង
នៅឡើយ​ នៅប្រទេស New Zealand។

Timeline ថ្មីនេះ មានការផ្លាស់ប្តូរបន្តិចនៅផ្នែកខាងលើនៃអេក្រង់ បន្ថែមនូវ widget About
(ណែនាំអំពីខ្លួនឯង) ថ្មីស្រឡាងស្ថិតនៅផ្នែកខាងឆ្វេងដៃ។ ផ្នែកកខាងក្រោមនៃអេក្រង់ត្រូវ
បានចែកជាពីរផ្នែក ដែលក្នុងនោះផ្នែកខាងឆ្វេងគឺសំរាប់បង្ហាញ រូបភាព, វីដេអូ, ចម្រៀង...
ចំណែកផ្នែកខាងស្តាំ គឺសំរាប់អ្នកប្រើប្រាស់ Upload ខ្លឹមសារផ្សេងៗនៅលើ Facebook។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃ Timeline Facebook ថ្មីៈ

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Facebook new Timeline higntech news