CamNews

យល់ដឹង 

ត្រីឆ្លាមបាឡែនលួចស៊ីត្រីរបស់អ្នកនេសាទ

នេះជាលើកដំបូងហើយ ដែលក្រុមអ្នកអភិរក្ស ថតបានសកម្មភាព ត្រីឆ្លាមបានឡែន លួចស៊ីត្រី
ក្នុងសំណាញ់របស់អ្នកនេសាទ នៅសមុទ្រឥណ្ដូនេស៊ី។

ត្រីឆ្លាមបាឡែន គឺជាប្រភេទត្រីធំ ដែលមានចរិតស្លូតបូត និងមិនចេះវាយប្រហារមនុស្សនោះទេ
ដោយសារតែធ្មេញរបស់វាមិនដូចជាធ្មេញរបស់ត្រីឆ្លាម ម្យ៉ាងទៀត ចំណីសំខាន់បំផុតរបស់ត្រី
ត្រីឆ្លាមបាឡែន គឺសារ៉ាយសមុត្រ ដូច្នេះយើងអាចនិយាយបានថា វាជាប្រភេទត្រីស៊ីរុក្ខជាតិក្នុង
ទឹក ជាអាហារ។

ប៉ុន្ដែក្នុងពេលថ្មីៗនេះ អ្នកអភិរក្ស នៅឥណ្ដូនេស៊ី ថតបានសកម្មភាពដ៏គួរអោយចាប់អារម្មណ៍
របស់ ត្រីឆ្លាមបាឡែនមួយក្បាល។

ខ្សែវីដេអូនេះ ត្រូវគេថតនៅសមុទ្រ ក្នុងតំបន់អភិរក្សជាតិ Cendrawasih Bay។ ត្រីឆ្លាមបាឡែន
(Whale shark )នៅខាងក្រៅសំណាញ់របស់អ្នកនេសាទ និងបានប្រើមាត់របស់វា ស្រូបយកកូន
ត្រីដែលនៅក្នុងសំណាញ់ នេះបើតាមការអោយដឹងពីទំព័រ Telegraph ។

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា នេះគឺជាសក​ម្មភាពដ៏កម្រមួយរបស់ត្រីឆ្លាមបាឡែន ដែល
មិនធ្លាប់បានឃើញពីមុនមក៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ YT/VE


Tags: Whale shark Whale shark fish indonasia