CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រែក្លាយព្រះចន្ទ ឱ្យទៅជាប្រព័ន្ធ Wi Fi ល្បឿនលឿន

ជាលើកដំបូង ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្ហាញភ័ស្ដុតាងអំពីសមត្ថភាពនៃការបញ្ជូនរលកសញ្ញា
អ៊ីនធឺរណិតគ្មានខ្សែ ក្នុងរយៈចម្ងាយ ២៣៨.៩០០ mile ប្រវែងប្រហាក់ប្រហែលនឹងចម្ងាយពីផែន
ដី ទៅព្រះចន្ទ។

ការពិសោធ ត្រូវបានបញ្ជាក់បង្ហាញដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Massa
chusetts (MIT) និង NASA។ ដើម្បីបង្កើតបានអ៊ីនធឺរណិត Broadband នៅលើព្រះចន្ទ អ្នកវិទ្យា
សាស្ដ្រ បានប្រើប្រាស់កែវយឹតចំនួន ៤ ដែលដាក់នៅ New Mexico ដើម្បីបញ្ជូនទិន្នន័យឡើង
ទៅលើកាន់ផ្កាយរណប់មួយ ដែលកំពុងហោះជុំវិញព្រះចន្ទ។ បណ្ដាកែវយឹតដែលមានអង្កតផ្ចិត
៦អ៊ិន្ឈ៍ អនុញ្ញាតឱ្យបញ្ជូនព័ត៌មានតាមរយៈឧបករណ៍ laser ។

ដោយសារតែបរិយាកាសរបស់យើង មានលក្ខណៈកាច់កោងនូវរលកសញ្ញាដែលបញ្ជូនទៅកាន់
ព្រះចន្ទ ដូច្នេះ កែវយឹតចំនួន ៤ នេះ នឹងបញ្ជូនរលកសញ្ញាពន្លឺ តាមរយៈខ្សែបរិយាកាសផ្សេងៗ
គ្នា ចំនួន ៤ ក្នុងនោះ ខ្សែបរិយាកាសនិមួយៗនឹងទទួលឥទ្ធិពលអំពីកម្រិតកោងផ្សេងគ្នារបស់
ស្រទាប់បរិយាកាស។ យោងតាមការគន់គូរ អាត្រាត្រឹមត្រូវបំផុតនោះគឺថា នឹងមានយ៉ាងតិច មួយ
រលកសញ្ញា laser អាចនឹងទៅដល់ប្រព័ន្ធទទួលរលកសញ្ញា និងបង្កើតបានជាតំណភ្ជាប់ជាមួយ
ព្រះចន្ទ។

យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ នៅពេលប្រព័ន្ធ WiFi ត្រូវបានបង្កើតនៅលើព្រះចន្ទ អ្នកប្រើប្រាស់
នឹងអាច upload ទិន្នន័យឡើងព្រះចន្ទ ក្នុងល្បឿន 19.44mb/s និង download ក្នុងល្បឿន 622mb/s
គឺលឿនជាង ៤០០០ ដង ធៀបនឹងរលកវិទ្យុ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Whatmobile


Tags: Wi-Fi moon MIT NASA