ព័ត៌មានអន្តរជាតិ ៖ ដោយមានភ័យខ្លាច ថានឹងអាចមានការវាយប្រហារដល់រោងចក្រនុយ
ក្លេអ៊ែរ Fukushima នោះ ក្រុមមនុស្សដែលជាបុគ្គលិកបម្រើការងារ បានផ្អើលនាំគ្នាជម្លៀស
ខ្លួនចេញ បន្ទាប់ពីមានការប្រកាសអាសន្នថាអាចនឹងមានគ្រោះធម្មជាតិរលកយក្សស៊ូណា
មិ ស្របពេលដែលមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសនេះ ពោលគឺ មានកំលាំង
រញ្ជួលដល់ទៅ ៧,៣ រ៉ិចទ័រ ផ្តើមចេញពីកណ្តាលសមុទ្រចម្ងាយប្រមាណជាង ២៣០ ម៉ាយ
ពីភាគខាងកើតប្រទេសជប៉ុន។
ទីភ្នាក់ងារឧតុនិយមជាតិប្រទេសជប៉ុន Japan Meteorological Agency បានចេញសេចក្តី
ប្រកាសមួយនេះភ្លាមៗ ទៅលើតំបន់នៃរោងចក្រនុយក្លេអែរ Fukushima យ៉ាងណាមិញ
បើយោងតាមអ្នកនាំពាក្យអោយ Tokyo Electric Power Co (TEPCO)ជាក្រុមហ៊ុនផ្គត់ផ្គង់
អគ្គីសនីផ្តាច់មុខអោយរោងចក្រនុយក្លេអ៊ែរ Fukushima អោយដឹងថា បុគ្គលិកទាំងអស់
ត្រូវបានបង្ខំអោយមានការជម្លៀសខ្លួនចេញទៅកាន់ទីទួលមានសុវត្ថិភាព ក៏ប៉ុន្តែក្រោយ
មក របាយការណ៍ចេញផ្សាយបញ្ជាក់អោយដឹងក្រោយពីធ្វើការតាមដានវិទ្យុសកម្មអោយ
ដឹងថា មិនមានការខូចខាត ឬក៏បំលាស់ប្តូរអ្វីនោះទេ។
លើសពីនេះ មិនមានរបាយការណ៍ចេញ ផ្សាយថាមានការខូចខាតនៃលើផ្ទៃដីនោះទេ
ស្របពេលដែលកំពស់ទឹកសមុទ្រ មិនត្រូវបានគេរំពឹងទុកថា នឹងលើសពីកំពស់មួយ
ម៉ែត្រដូចគ្នានោះដែរ។ គួររំឭកផងដែរថា កាលពីអំឡុងឆ្នាំ ២០១១ កន្លងទៅនេះ គ្រោះ
ធម្មជាតិរលកយក្សស៊ូណាមិដ៏មានឥទ្ធិពលមួយ បានធ្វើការវាយប្រហារមកលើប្រទេស
នេះ ពោលគឺ បានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និង វិបត្តិ
ផ្ទុះឆេះរោងចក្រនុយក្លេអ៊ែរជាដើម៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន
- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក
- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់
- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង
២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ