“ស្រីស្អាតស្បែកខ្មៅ” Condoleezza Rice មានអ្វីៗទាំងអស់ដែលស្ដ្រីទូទៅត្រូវការ ក្នុងមួយជីវិត
លើកលែងតែបុរសម្នាក់។
នារីស្បែកខ្មៅដែលត្រូវគេប្រកាន់ពូជសាសន៍
និយាយអំពីវ័យកុមាររបស់ស្ដ្រីមានអំណាច Condoleezza Rice នោះគេនឹងមិនអាចរំលងចោល
ពាក្យថា តន្ដ្រី។ Condoleezza Rice កើតនៅក្នុងរដ្ឋតូចមួយដែលមានការប្រកាន់ពូជសាសន៍យ៉ាង
ធ្ងន់ធ្ងរ ហើយគ្រួសាររបស់នាង ត្រូវរស់នៅដោយស្ងាត់ស្ងៀម។ តាំងពីតូច ពុកម្ដាយរបស់បាននាំ
Condoleezza Rice ឱ្យដើរតាមវិស័យតន្ដ្រី។
គេនឹកស្មានថា Condoleezza Rice នឹងចាប់អាជីពតន្ដ្រី ជារៀងរហូត ប៉ុន្ដែនៅពេលនោះ ស្រាប់តែ
ទំនាក់ទំនងរវាងអាមេរិក និងសូវៀត បានក្លាយជាមន្ដស្នេហ៍ ទាក់ទាញចិត្តនាង ដែលពេលនោះ
Condoleezza Rice គ្រាន់តែជានារីទើបធំ។ បន្ទាប់ពីបានយល់អំពីចំណូលចិត្តរបស់ខ្លួន និងដឹងអំពី
សារសំខាន់នៃនយោបាយ Condoleezza Rice ក៏បានចាកចោលព្យាណូ និងចូលទៅកាន់វិស័យថ្មី
គឺនយោបាយ។
Rice ធ្វើការ និងសិក្សា ១៤ម៉ោង ក្នុងមួយថ្ងៃ ជាមួយនិងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះនយោ
បាយ។ នាងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនឹកស្មានមិនដល់ ៖ ទទួលសញ្ញាបត្រ
បរិញ្ញា ក្នុងវ័យ ២០ឆ្នាំ និងបណ្ឌិត ក្នុងវ័យ ២៦ឆ្នាំ ហើយក្រោយមកដល់ក៏បានក្លាយជាសាស្ដ្រាចារ្យ
នៅសកលវិទ្យាល័យ Stanford ។
ប៉ុន្ដែ នៅពីក្រោយជោគជ័យក្នុងការងាររបស់ Rice ក៏មានបញ្ហាជីជិតដ៏ធំមួយ នោះគឺគូស្រករ។ Rice
បានធ្វើឱ្យបាត់បង់មិត្ដប្រុសម្នាក់ កាលពីនៅរៀន។ កាលណោះ Rice ប្រហែលជាមិនបានគិតថា
នោះគឺជាចំណុចសំខាន់បំផុតរបស់ជីវិតស្ដ្រី។
Condoleezza Rice កាលពីរៀន មធ្យមសិក្សា
អ្វីៗទាំងអស់ ហាក់ដូចជារឿងនិទាន សម្រាប់នារីស្បែកខ្មៅម្នាក់នេះ។ មកដល់ពេលនេះ លោកស្រី
Rice តែងរំឭកអំពីជីវិត កាលពីជំនាន់បែងចែកពូជសាសន៍។ Rice ធ្លាប់ត្រូវគេមើលងាយ ដោយ
សារតែពណ៌សម្បុររបស់ខ្លួន ៖ មានពេលមួយនោះ Rice ត្រូវចូលទៅក្នុងឃ្លាំងរបស់ហាងមួយ ជំនួសឱ្យការប្រើប្រាស់បន្ទប់ផ្លាស់សម្លៀកបំពាក់ធម្មតា។ ជាងនេះ នាងក៏ធ្លាប់ត្រូវបានគេហាមមិនឱ្យចូល
ទស្សនាសៀក ឬឧទ្យានកំសាន្ដ មិនអាចប្រើប្រាស់បន្ទប់សណ្ឋាគារ។
ដោយមានសមត្ថភាព និយាយបាន ៥ភាសា យ៉ាងស្ទាត់ជំនាញ និងភាពឆ្លាតវៃផ្នែកនយោបាយ
Condoleezza Rice មានឱកាសចូលទៅកាន់រដ្ឋាភិបាល។ នៅទីនេះ លោកស្រីបានក្លាយជាកំពូល
អ្នកជំនួយការមួយរូប របស់ឱពុក និងកូនប្រធានាធិតី Bush ក្នុងការកែលំអតំណែងនយោបាយ។
ជាមួយនិងជំនាញផ្នែកនយោបាយ Condoleezza Rice បានជួយដល់លោក Bush និងបក្សរបស់
ខ្លួន ក្នុងការដណ្ដើមបានមុខមាត់នៅលើឆាកនយោបាយ និងបង្កឱ្យមានឥទ្ធិពលខ្លាំង ក្នុងការបោះ
ឆ្នោតអណតិបន្ទាប់។ ដោយមានការជ្រោមជ្រែងពី Condoleezza Rice គឺមិនមានការលំបាកប៉ុន្មាន
ដើម្បីឱ្យ George W. Bush (កូនរបស់អតីតប្រធានាធិបតិ George H. W. Bush) ពីក្មេងប្រុសម្នាក់
ដែលចូលចិត្តចូលបារ ក្លាយជាអ្នកនយោបាយដ៏មានឥទ្ធិពល ដែលក្រោយមក ក៏បានក្លាយជាប្រធា
នាធិបតីអាមេរិក ជំនាន់ទី ៤៣។
Condoleezza Rice និង George W. Bush
Condoleezza Rice គឺជាមន្ដ្រីជិតស្និទ្ធបំផុតមួយរូប របស់ George W. Bush និងជាអ្នកមានសិទ្ធិ
ពិភាក្សាជាមួយ George W. Bush (កាលណោះជាប្រធានាធិបតីអាមេរិក) គ្រប់ពេល គ្រប់កន្លែង
អំពីបញ្ហាប្រទេសជាតិ។ លោកស្រីប្រៀបដូចជាបងស្រីបង្កើតរបស់ George W. Bush ដែលតែង
នៅពីក្រោយ ជួយដល់ប្រធានាធិបតីរូបនេះ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣
រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់
និសិស្សិតចិន ប្រជែងគ្នាកែសម្ផស្ស ដើម្បីរកការងារធ្វើ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH