បន្ទាប់ពីបាន ឆ្មក់យកតំណែង លេខ ១ ក្នុងតារាង ស្របពេលដែល Liverpool សំណាងមិនល្អរួចមក នោះ Man City កាន់តែប្រើ កំលាំង សង្កត់បន្ថែម ពីលើក្រុម Liverpool ទៀតដោយនាំមុខ ២ ពិន្ទុជា បន្តទៀត បន្ទាប់ពីឈ្នះ Aston Villa យប់មិញ ។
ក្នុងការប្រកួត នៅទឹកដីរបស់ Man City ចាប់ផ្តើម ក្នុងតង់ទី ១ Aston Villa លេបបានល្អណាស់ អាច បិទក្រុមម្ចាស់ ផ្ទះមិនអោយ នាំបាល់មក ចូលក្នុងសំណាញ់ទី បានឡើយ ។ ចប់តង់ទី ១ លទ្ធផល 0 ទល់ 0 បណ្តោះអាសន្ន ។ ចូលមកដល់តង់ទី ២ Man City លែងទុកមុខ អោយហើយ ដោយនៅ នាទីទី ៦៤ និង ៧២ Edin Dzeko បានស៊ុតបញ្ចូលទី ២ គ្រាប់តែម្តង ។ បានជិតមក ដល់ចុងតង់ ក្នុង នាទីទី ៨៩ Jovetic បន្ថែមគ្រាប់ទី ៣ អោយម្ចាស់ផ្ទះទៀត ។ នៅក្នុងនាទី ៩០+ Yaya Toure បន្ថែម មួយគ្រាប់ចុងក្រោយ បិទការប្រកួត ក្នុងលទ្ធផល ៤ ទល់ ០ ៕
ដោយ ៖ កុសល
ប្រភព ៖ livescore,youtube