CamNews

ទូរស័ព្ទ 

Samsung អាចនឹងដាក់លក់ Galaxy Note 7 ជាថ្មី នៅដើមឆ្នាំ ២០១៧

បណ្ដាទូរស័ព្ទ Galaxy Note 7 ដែលត្រូវបានជួសជុលកែលំអថ្មី (refurbished) អាចនឹងត្រូវបាន
ដាក់លក់ជាថ្មីនៅក្នុងបណ្ដាទីផ្សារដែលទើបលេចធ្លោ ដូចជាឥណ្ឌា និងវៀតណាមជាដើម។

ដោយដកស្រង់ប្រភពព័ត៌មានគួរទុកចិត្តពីកូរ៉េខាងត្បូង ទំព័រ Sammobile បានឱ្យដឹងថា ក្រុមហ៊ុន
Samsung បានរៀបគម្រោងដើម្បីដាក់លក់ជាថ្មីនូវ Galaxy Note 7 (ដែលជាទូរស័ព្ទត្រូវបាន
“បំបាត់ចោល” ដោយសារមានបញ្ហាឆេះផ្ទុះ) នៅដើមឆ្នាំ ២០១៧។ ក្រុមហ៊ុន Samsung នឹងមិន
បញ្ចេញកំណែថ្មី ប៉ុន្តែ វាជំនួសមកវិញនូវបណ្ដាទូរស័ព្ទ Galaxy Note 7 ដែលត្រូវបានជួសជុលកែ
លំអ។ ប៉ុន្តែ Galaxy Note 7 នេះនឹងត្រូវបានដាក់លក់តែក្នុងទីផ្សារទើបលេចធ្លោ មានដូចជាឥណ្ឌា
និងវៀតណាមជាដើម តែប៉ុណ្ណោះ។

បើទោះមិនបាននិយាយអំពីថា តើក្រុមហ៊ុន Samsung បានជួសជុលបញ្ហាផ្ទុះឆេះនៅលើ Galaxy 

Note 7 ហើយ ឬនៅ ប៉ុន្តែ បើតាមប្រភពព័ត៌មាន បើសិន Galaxy Note 7 ត្រូវបានដាក់លក់ជាថ្មី
នោះមានន័យថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ប្រាកដជាបានដោះស្រាយបញ្ហានេះរួចរាល់ហើយ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវស្វែងរកមូលហេតុដែល
នាំឱ្យ Galaxy Note 7 ត្រូវឆេះ និងផ្ទុះ។ ចាប់តាំងពីថ្ងៃប្រកាសឈប់លក់ ក្រុមហ៊ុននេះ មិនទាន់បាន
បង្ហាញលទ្ធផលផ្លូវការអំពីបញ្ហាដែលបានកើតឡើងនៅលើទូរស័ព្ទរបស់ខ្លួន។ មុននេះ ក្រុមហ៊ុន
Samsung ក៏ធ្លាប់បានឱ្យដឹងថា នឹងកំទេចចោលទាំងអស់នូវទូរស័ព្ទ Galaxy Note 7 ដែលបាន
ប្រមូលត្រលប់មកវិញ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Sammobile


Tags: Galaxy Note 7 ចេញលក់​ជាថ្មី