CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ សហភាព អឹរ៉ុប ទទូច ចង់ "លែងលះ" ជាមួយនឹងអង់គ្លេស ឲ្យបានលឿនបំផុត

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំ សហភាពអឹរ៉ុប គ្រោងនឹងជួបជាមួយនឹងសមភាគី ចក្រភពអង់គ្លេស ដើម្បីពិភាក្សា ពីការលែងលះរបស់ខ្លួន ចេញពី សហគមន៍អឹរ៉ុប បន្ទាប់ពីសម្រេចបាននូវលទ្ធផល ប្រជាមតិជាប្រវត្តិសាស្រ្ត ។ 



របាយការណ៍ផ្លូវការ គូសបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថា លទ្ធផលចុងក្រោយ បន្ទាប់ពីមានការបោះ ឆ្នោតប្រជាមតិ ឲ្យដឹងថា ប្រជាជនអង់គ្លេស ៥២ ភាគរយ សម្រេចចាកចេញពីសហគមន៍អឹរ៉ុប ខណៈ ៤៨ ភាគរយ ចង់នៅបន្ត។ ភ្លាមៗក្រោយពីមានសេចក្តីប្រកាសផ្លូវការ នៃការរាប់សន្លឹកឆ្នោត នាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron ធ្វើសេចក្តីប្រកាស ពីការលាលែងចេញពីតំណែង របស់ខ្លួន នៅខែតុលាខាងមុខនេះ យ៉ាងយូរបំផុត ។



គួរបញ្ជាក់ថា កិច្ចប្រជុំផ្លូវការ ដែលមានប្រមុខមេដឹកនាំ សហភាពអឹរ៉ុបដោយគ្មានការចូលរួមដោយ ផ្ទាល់ពីសមភាគី ប្រទេសអង់គ្លេសនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្តាហ៍ក្រោយ ។ សហភាព អឹរ៉ុប បានទទូចឲ្យចក្រភពអង់គ្លេស ចាប់ផ្តើមការចរចាររបស់ខ្លួន ក្នុងការចាកចេញពី សហគមន៍ អឹរ៉ុបឲ្យបានកាន់តែលឿន ។ ប្រធានគណៈកម្មការសហភាពអឹរ៉ុប លោក Jean-Claude Juncker សហភាពអឹរ៉ុប ដែលមានឈ្មោះផ្លូវការជាអន្តរជាតិ Europe Union នោះ នឹងបន្តបេសកម្មរបស់ខ្លួន បន្តទៅទៀត ជាមួយនឹងប្រជាជាតិ ២៧ ផ្សេងទៀតដែលជាសមាជិក ។ គួររំឮកថា ទីផ្សារភាគហ៊ុន ពិភពលោកបានធ្លាក់ចុះ ក្រោយពីមានសេចក្តីប្រកាសផ្លូវការ ពីការចាកចេញរបស់អង់គ្លេស ពី សហភាពអឹរ៉ុប។ ខណៈលុយផោនក៏បានធ្លាក់ថ្លៃយ៉ាងគំហុកដូចគ្នាដែរ ៕

- អាន ៖ ក្តៅៗ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ប្រកាសលាលែងពីតំណែងហើយ

- អាន ៖ BREAKING NEWS: ទីបំផុតអង់គ្លេសសម្រេចចាកចេញពីសហភាពអឺរ៉ុបហើយ ដោយសំឡេងនាំមុខ ៥១.៧% ជាលទ្ធផលផ្លូវការ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: EU UK Euro Pound Brexit