CamNews

សុខភាព 

បុគ្គលិកសុខាភិបាល Texas ម្នាក់ គឺជាបុគ្គលទី២ ដែលបានឆ្លងមេរោគ Ebola នៅលើទឹកដីសហរដ្ឋអាមេរិក

ក្រុមវេជ្ជបណ្ឌិត បាននិយាយកាលពីថ្ងៃអាទិត្យថា៖ បុគ្គលិកសុខាភិបាល Texas ម្នាក់ ដែលបានព្យាបាល បុរសម្នាក់ ដែលទើបតែ ស្លាប់ ដោយសារជំងឺ Ebola នោះ ការធ្វើតេស្តដំបូងរកមេរោគដ៏សាហាវនេះ ទទួលបានលទ្ធផលវិជ្ជមាន។ នេះគឺជា មនុស្ស​ ទី២ ហើយដែលបានឆ្លងមេរោគ Ebola នៅលើទឹកដី សហរដ្ឋអាមេរិក។

សេវាកម្ម សុខាភិបាលនៃ រដ្ឋ Texas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា៖ បុគ្គលិក សុខាភិបាលម្នាក់នោះ មានអាការៈគ្រុនក្តៅតិចតួច កាលពីថ្ងៃសុក្រ ហើយត្រូវបាន ធ្វើតេស្ត និង ដាក់ឲ នៅដាច់ពីគេ។ វាមិនមានការបញ្ជាក់លំអិត ពី បុគ្គលិកម្នាក់នោះបន្ថែមទៀតឡើយ។ ចំពោះបុគ្គលណា ដែលបានប៉ះពាល់ជាមួយនឹង បុគ្គលិកសុខាភិបាលម្នាក់នោះ បន្ទាប់ពីមាន ការលេចចេញ នូវរោគសញ្ញា នៃជំងឺ  នឹងត្រូវធ្វើការត្រួតពិនិត្យមើល។

 



 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  news 

 


Tags: Texas Ebola USA