CamNews

កីឡាអន្តរជាតិ 

វ៉ាវ France បំបាក់ Switzerland យ៉ាងអស្ចារ្យក្នុងលទ្ធផល ៥ ទល់ ២ (មានវីដេអូហាយឡាយ)

យប់មិញ France ប៉ះជាមួយនិង Switzerland នៅក្នុងពូល E ដែលបានប្រារព្ធ ធ្វើឡើងនៅកីឡាដ្ឋាន ​Arena Fonte Nova ដែលមាន អ្នកចូលទស្សនា ដល់ទៅ ៥១០០៣ ។



ចាប់មផ្តើម មកក្នុងតង់ទី ១ France លេងបានល្អណាស់ ដោយគ្រប់បាល់លើ Switzerland សឹងតែ ទាំងស្រុង ហើយមិនត្រឹមតែប៉ុណ្ណោះ ការពារទីខ្លួនឯង បានល្អទៅទៀត ។ ក្នុងទីមួយនេះ France ដាក់បាន ៣ គ្រាប់ឯណោះ ដែលគ្រាប់ទី១ នៅនាទីទី ១៧ ដោយ Giroud នាទីទី ១៨ Matuidi និង នាទីទី ៣២ Benzema បានបាល់ប៉េណាំងទី តែស៊ុតមិនចូល ។ គ្រាប់ចុងក្រោយ ក្នុងតង់ទី ១ ស៊ុត ចូលដោយកីឡាករ Valbuena ។ មកដល់តង់ទី ២ France នៅតែជាក្រុម គ្រប់គ្រងបាល់បានច្រើន តែផ្លាស់ប្តូរ យុទ្ធសាស្ត្របន្តិចបន្តួច ។ តែក្រុម France នៅតែអាចស៊ុតបាន ដោយ Benzema នៅ នាទីទី ៦៧ ។ ការស៊ុតបញ្ចូលទី របស់ក្រុម France នៅមិនទាន់ចប់ទេ ដោយកីឡាករ Sissoko បាន ស៊ុតបន្ថែមគ្រាប់ទី ៥ អោយ France នៅនាទីទី ៧៣ ។ ការប្រកួតនេះ មិនទាន់ចប់នៅឡើយទេ បើ ទោះបីជាក្រុម Switerzerland ត្រូវបានបំបាក់មែន តែយ៉ាងណា ក៏បាន ២ គ្រាប់វិញផងដែរ ដោយ កីឡាករ Dzemaili នៅនាទីទី ៨១ និង Xhaka នៅនាទីទី ៨៧ ។ ចប់ការប្រកួត France ឈ្នះលើក្រុម Switzerland ក្នុងលទ្ធផល ៥ ទល់ ២ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football france switzerland world cup