Galaxy J1 Ace Neo និង Galaxy J2 (2016) គឺជាម៉ូដែលស្មាតហ្វូនដែលមានតម្លៃប្រហែល
១០០ដុល្លារអាមេរិក។
Galaxy J1 Ace Neo គឺជាម៉ូដែលតម្លៃទាប គឺប្រមាណជា ១០០ដុល្លារ។ ស្មាតហ្វូននេះ មាន
អេក្រង់ Super AMOLED 4,3 inch ដែលមានរីសូលូសឹន 480 x 800 pixel ។ Galaxy J1 Ace
Neo ប្រើឈីប 4-core 1,5GHz ប៉ុន្តែ RAM ត្រឹមតែ 1GB ។ អង្គចងចាំក្នុងរបស់វា គឺ 8GB និង
អាចបន្ថែមម៉េម៉ឺរី ឡើងដល់ 128GB។
Samsung Galaxy J1 Ace Neo មានតម្លៃ ១០០ដុល្លារអាមេរិក
ចំនុចដែលគួរចាប់អារម្មណ៍ នោះគឺថា Galaxy J1 Ace Neo មានកាមេរ៉ាក្រោយ 5 megapixel
និងកាមេរ៉ាមុខ 2 megapixel ប្រហាក់ប្រហែលនឹងម៉ូដែលតម្លៃ ២០០ដុល្លារ ជំនាន់មុនរបស់
Samsung។ ក្រៅពីនេះ J1 Ace Neo ក៏មានថ្ម 1.900 mAh និងបំពាក់បច្ចេកវិទ្យាសំចៃថាមពល
Ultra Power Saving Mode។
ចំណែក Galaxy J2 (2016) ក៏មានតម្លៃទាប គឺប្រមាណជា ១៤៥ដុល្លារអាមេរិក។ Galaxy J2
(2016) បំពាក់មុខងារ Turbo Speed Technology (TST) ដែលជួយឱ្យម៉ាស៊ីនដំណើរការបាន
លឿនជាង ៤០% បើធៀបនឹងស្មាតហ្វូនដែលមាន RAM ធំជាងនេះពីរដង។
Samsung Galaxy J2 (2016) មានតម្លៃ ១៤៥ដុល្លារអាមេរិក
ម៉ូដែលស្មាតហ្វូននេះ បំពាក់ឈីប 4-core 1,5 GHz ដូចទៅនឹង J1 Ace Neo។ Galaxy J2 (2016)
មាន RAM 1,5GB អង្គចងចាំក្នុង 8GB។ ប៉ុន្តែថ្មរបស់វា មានថាមពលដល់ទៅ 2.600 mAh និង
កាមេរ៉ាក្រោយ 8 megapixel កាមេរ៉ាមុខ 5 megapixel ។ Galaxy J2 (2016) ប្រើប្រាស់អេក្រង់
5 inch HD។
ស្មាតហ្វូនតម្លៃទាបខាងលើនេះ នឹងត្រូវបាន Samsung ដាក់លក់ចាប់ពីសប្ដាហ៍ក្រោយ។
ប្រែសម្រួល ៖ បុត្រា