CamNews

ទូរស័ព្ទ 

iPhone ជំនាន់ក្រោយ មិនមានរន្ធសាកថ្ម ៖ Apple អាចប្រើបច្ចេកវិទ្យាថ្មីបំផុត

ប័ណ្ណកម្មសិទ្ធិបញ្ហា​ថ្មីមួយរបស់ Apple បង្ហាញថា បណ្ដា​ទូរស័ព្ទ iPhone ជំនាន់ក្រោយៗរបស់
ក្រុមហ៊ុននេះ នឹងមិនមានរន្ធសម្រាប់ដោតខ្សែបញ្ចូលថាមពលថ្មទៀតនោះទេ។​ នេះគឺជាគំនិត
ល្អមួយ ដែលនឹងជួយឱ្យស្មាតហ្វូននេះ កាន់តែមានរូបរាងស្រស់ស្អាត។

ប័ណ្ណកម្មសិទ្ធិបញ្ហាដែលត្រូវបានដាក់ពាក្យសុំចុះឈ្មោះកាលពីឆ្នាំ ២០១៣ នេះ ត្រូវបានប្រកាស
បង្ហាញកាលពីថ្ងៃទី ២កន្លងទៅ។ Apple បានរៀបរាប់ថារន្ធសាកថ្មរបស់ស្មាតហ្វូននាពេលអនា
គតរបស់ខ្លួន នឹងត្រូវបានលាក់នៅខាងក្នុងម៉ាស៊ីន មិនអាចមើលឃើញ។

ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីអាចបញ្ចូលថាមពលថ្មទូរស័ព្ទបាន? ចម្លើយរបស់ Apple គឺថា​សាកតាមរយៈឡូហ្គូផ្លែប៉ោមនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទ។ ក៏ប៉ុន្តែ យើងនៅមិនទាន់ដឹងច្បាស់
ថា​ Apple នឹងប្រើបច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ឬបច្ចេកវិទ្យាថ្មីណាមួយនោះដែរ។

បច្ចុប្បន្ន មានស្មាតហ្វូនលំដាប់កំពូលៗជាច្រើន បានបំពាក់បច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ដូចជា
Galaxy S6 ជាដើម ប៉ុន្តែ Apple នៅតែស្មោះចំពោះវិធីចាស់របស់ខ្លួន ហើយជាលទ្ធផល iPhone
6 និង 6 Plus មិនមានបច្ចេកវិទ្យាសាកថ្មគ្មានខ្សែ។

យ៉ាងដូច្នេះហើយ គេជឿថា Apple ក៏ប្រហែលជានឹងមិនបំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែដល់​
ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ព្រោះវានៅមានបញ្ហាខ្លះ។ Apple អាចនឹងប្រើបច្ចេកវិទ្យា magnetic
ក្នុងការសាកថ្ម ដូចទៅនឹង Apple Watch។ ប៉ុន្តែ មិនសិនមិនមានរន្ធសម្រាប់បញ្ចូលថាមពល តើយើងនឹងតភ្ជាប់ទិន្នន័យដោយរបៀបណា?

ឡូហ្គូផ្លែប៉ោម និងអក្សរ iPhone នៅផ្នែកខាងខ្នងទូរស័ព្ទ

នឹងមានប្រយោជន៍ក្នុងការបញ្ចូលថាមពលថ្ម

ទោះជាយ៉ាងណាក៏ដោយ បើសិនប័ណ្ណកម្មសិទ្ធិបញ្ហានេះ ត្រូវ​បាន Apple យកមកប្រើប្រាស់
ជាក់ស្ដែង នោះអ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី នឹងមិនចាំបាច់ព្រួយបារម្ភច្រើនអំពីបញ្ហាដែល
កើតឡើងដោយសារការដោត ដោះ​ក្បាលឆ្នាំងសាកថ្មទៀតនោះទេ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  Businessinsider


Tags: Apple iPhone charger សាកថ្ម បញ្ចូលថ្ម