មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្ស
ប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត ចង់សម្រកទម្ងន់ ដើម្បីឱ្យដង
ខ្លួន មានរាង កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជា
រឿងសំខាន់បំផុត សំរាប់ពួកគេ។ ខាងក្រោមនះ គឺជាវិធីងាយៗ មួយចំនួន ជួយឱ្យអ្នកឡើង
ទម្ងន់បាន យ៉ាងឆាប់រហ័ស។
១/ ទទួលទានតិច៖ គឺជាវិធីសាស្រ្តមួយ ដ៏ល្អបំផុត ដែលធ្វើដំណើរនៃការបំលែងអាហារទៅ
ជាថាមពលរបស់អ្នកថយចុះ នឹងធ្វើឱ្យអ្នក បែរជាចង់ទទួលទានអាហារ ដែលមិនល្អចំពោះ
ច្រើនទៅវិញ ដោយសារតែ អ្នកអត់ទទួលឃ្លាន ឬ ទទួលមិនគ្រប់គ្រាន់ យូរពេក ធ្វើឱ្យឃ្លាន
ក៏ទទួលទានចំណីអាហារផ្តេសផ្តាសច្រើន បន្ទាប់មក ធ្វើឱ្យអ្នកមានអារម្មណ៍ថា នឿយហត់
អស់កំលាំង និង ខ្ជិល ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែឆាប់រហ័ស។
២/ ទទួលអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ៖ តាមវិធីសាស្រ្ត ប្រពៃណីបុរាណ ការទទួល
ទានអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន។ វាមិនត្រឹម
តែធ្វើឱ្យការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះនោះទេ វានឹងធ្វើឱ្យមានអារម្មណ៍
ខ្ជិល បណ្តាលមកពីការទទួលអាហារច្រើនពេក។ ជាពិសេស ចំណីអាហារនៅខាងក្រៅភាគ
ច្រើន ជាអាហារដែលមិនល្អសំរាប់សុខភាពរបស់អ្នកតែម្តង កាន់តែទទួលទាន កាន់តែឡើង
ទម្ងន់។
៣/ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ អ្នកចង់ឡើងទម្ងន់ បានឆាប់រហ័ស អ្នកត្រូវតែ
បញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយ សំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថា
រាល់ពេលហាត់កីឡា វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាម រត់ ដែលធ្វើឱ្យជាតិខ្លាញ់
ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះ ការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់
បានយ៉ាងមានប្រសិទ្ធិភាព។
៤/ បញ្ឈប់ការទទួលទានបន្លែ៖ បន្លែ គឺជាប្រភេទអាហារបៃតងម្យ៉ាង សម្បូរដោយ វីតាមីន
ជាច្រើន ដូចជា៖ សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀត ដែលមានតួនាទី យ៉ាងសំខាន់
ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ ជំនួសដោយ
ការទទួលទានប្រភេទអាហារណា ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញ ដូចជា៖ សាច់ជាប់
ខ្លាញ់ ប័រ។ល។
៥/ ទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ ដែលមានជាតិស្ករ
ច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ដោយអ្នកកាត់បន្ថយការទទួលទឹក ជំនួស
ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-វិធីងាយៗ កាត់បន្ថយស្ត្រេស បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស
ដោយ៖ វណ្ណៈ
ប្រភព៖ leancurves