ម៉ែន អាល្លឺម៉ង់ - ថ្ងៃនេះ ក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់ សូមប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវ
ការនូវ ខេមមីស (CAMEMIS) សម្រាប់សាលារៀន ជំនាន់ ១.០ ដែលជាប្រព័ន្ធគ្រប់គ្រងអប់រំឥត
គិតថ្លៃ និងមានមុខងារសព្វបែបយ៉ាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម។
ខេមមីស (CAMEMIS) ជាប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ដែលបានបង្កើតឡើងដើម្បីជួយដល់
សាលារៀនចាប់ពីថ្នាក់មតេយ្យ រហូតដល់វិទ្យាល័យ ដើម្បីធ្វើស្វ័យប្រវត្តិកម្មនូវនីតិវិធី និងព័ត៌
មានរដ្ឋបាល ដូចជា ការចុះឈ្មោះសិស្ស កាលវិភាគសិក្សា វត្តមាន កម្រិតសិក្សា ការប្រឡង ពិន្ទុ
សៀវភៅសិក្ខាគារិក។ល។
ខេមមីស (CAMEMIS) ជាគម្រោងផ្តួចផ្តើមឡើងដោយក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់។ សូហ្វែរ
នេះ ផ្តល់ជូនដោយឥតគិតថ្លៃ 100% ប៉ុន្តែមានមុខងារពេញលេញអាចប្រកួតប្រជែងជាមួយសូ
ហ្វែរ ដែលមានអាជ្ញាប័ណ្ណដទៃទៀត សម្រាប់បំពេញសេចក្តីត្រូវការរបស់សាលារៀន ថែមទាំង
មាន ផ្ទាំងប្រើប្រាស់មានលក្ខណៈវិសេសវិសាលថែមទៀតផង។ ផ្ទាំងប្រើប្រាស់នេះមានលក្ខណៈ
ដូចជាការប្រើប្រាស់ កម្មវិធីនៅលើកុំព្យូទ័រដែរ ដែលធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួល
ក្នុងការធ្វើការងារជាមួយ ខេមមីស។
អំពីខេមមីស (CAMEMIS)
ទស្សនៈវិស័យ
ទស្សនៈវិស័យរបស់ខេមមីស គឺមានប្រព័ន្ធគ្រប់គ្រងអប់រំមួយមានមុខងារសព្វបែបយ៉ាង និង
សុវត្ថិភាព ដែលត្រូវបានប្រើប្រាស់ដូចជាសេវាសង្គមមួយ ដូចសេវាសង្គមសាធារណៈដទៃទៀត
សម្រាប់ រាល់ស្ថាប័នអប់រំគ្រប់ប្រភេទនៅលើពិភពលោក។
បេសកកម្ម
បេសកកម្មរបស់យើង គឺធ្វើអោយមានសេ្ថរភាពនូវប្រព័ន្ធគ្រប់គ្រងអប់រំ ដោយបន្តការអភិវឌ្ឍន៍
និងគាំទ្រដល់ស្ថាប័នអប់រំឥតឈប់ឈរ ដោយមានតម្រូវការចូលរួមពីសហគមន៍ប្រើប្រាស់ក្នុង
ប្រទេសនីមួយៗ ដែលនឹងធ្វើអោយខេមមីស ក្លាយជាប្រព័ន្ធគ្រប់គ្រងអប់រំសមស្របនឹងបទដ្ឋាន
របស់ប្រទេស ទាំងនោះ។
គោលបំណង
ទំនាក់ទំនង
លោក គាំ វិបុលរិទ្ធិ
អ្នកនិពន្ធ
ទូរស័ព្ទ៖ +(49) 157-39475806
អ៊ីម៉េល៖ info@camemis.com.kh
ដោយ ៖ សីហា
ប្រភព ៖ CAMEMIS