ការប្រកួត World Cup 2014 វគ្គ ១៦ ក្រុមត្រូវបានបញ្ចប់ ជាស្ថាពរនៅយប់មិញ នេះដោយមាន Belgium ប៉ះជាមួយនិង USA នៅកីឡាដ្ឋាន Arena Fonte Nova មានអ្នកចូលទស្សនា ៥១២២៧ នាក់ ។
ការប្រកួតនេះ មានភាពតានតឹង ដូចនឹងការប្រកួត ផ្សេងៗផងដែរ ដែលក្រុមនីមួយៗ សុទ្ធតែ មានឱកាស ស៊ុតបញ្ចូលទីគ្នា ទៅវិញទៅមក ។ តែដោយសារតែ ក្រុមទាំងនេះ សុទ្ធតែខ្លាំងៗ មានសមត្ថភាពស្មើគ្នា ដូចនេះចំណាយពេលអស់ ៩០ នាទី ក៏ស៊ីគ្នាមិនបានដែរ ។ ចូលមកដល់ ម៉ោងបន្ថែមទើប ដឹងថាក្រុមណា អាចទទួលជ័យជំនះបាន ដោយក្រុម Belgium ស៊ុតចូលបាន ដល់ទៅ ២ គ្រាប់ ដោយកីឡាករ Bruyne នៅនាទីទី ៩៣ ហើយថែមមួយគ្រាប់ទៀត នៅនាទីទី ១០៥ ដោយកីឡាករ Lukaku ។ តែខាង USA ក៏ថែមបានមួយគ្រាប់ វិញដែរដោយកីឡាករ Green នៅនាទីទី ១០៧ ។ តែវាមិនគ្រប់គ្រាន់ សំរាប់ដំណើរជាបន្តក្នុង World Cup បន្តទៀតទេ ដូចនេះ Belgium ឡើងទៅវគ្គបន្ត បន្ទាប់ពីឈ្នះក្រុម USA ក្នុងលទ្ធផល ២ ទល់ ១ ៕
ដោយ ៖ កុសល
ប្រភព ៖ livescore,youtube