ការហាត់ប្រាណ បំប៉នរាងកាយ អោយបាន រឹងមាំនោះ ភាគច្រើន គឺក្មេងៗ វ័យជំទង់ គេចូលចិត្តធ្វើ ហើយនៅពេល ចាស់ទៅ សាច់ដុំ ទាំងនោះ អាចបាត់ ទៅវិញ ដោយសារតែ ភាពចាស់ជរា តែបើ យើងក្រលេក មើលលោកតា ម្នាក់នេះវិញ សាច់ដុំគាត់ ធំៗហើយនៅ តែមានភាព រឹងមាំដដែល ។
Andreas Cahling គឺជាឈ្មោះ របស់លោកតា ម្នាក់នោះហើយ ដែលមានវ័យ ៦២ ឆ្នាំ ជាជនជាតិ ស៊ុយអែត ។ ជាមួយនិង រាងកាយ រឹងមាំ សាច់ដុំធំៗ និងពុកចង្កា ពណ៌សវែង ទៀតនោះ ក្មេងៗស្ទាវ ប្រៀបមិន បាននិង គាត់ឡើយ ។ លោកតា Andreas ត្រូវបានគេ ហៅឬប្រៀបធៀប ថាគាត់ជាតួអង្គ ក្នុងរឿង គំនូរជីវចល របស់ជប៉ុន Dragon Ball ដែលតួនោះគឺ លោកព្រឹទ្ធាចារ្យ អណ្តើក ដែលមាន សាច់ដុំ និងរាងកាយ មុខមាត់ ស្រដៀងនិង លោកតា Andreas ដែរ ។
គួរបញ្ជាក់ ផងដែរថា ក្នុងជំនាន់ ទស្សវត្សទី ៨០ លោកតា បានឈ្នះ ពានរង្វាន់ផ្នែក កាយវប្បកម្ម នេះ ជាច្រើន ជាមួយនិង រៀងកាយ ដ៏មាំមួន របស់គាត់មួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14