ភ្នំពេញៈ ហាង Hello 4U ដែលសំបូរទៅដោយ គ្រឿងបំពាក់ ទូរស័ព្ទ គ្រប់ប្រភេទ នៅកម្ពុជា
នោះ នាថ្មីៗនេះ បានចេញលក់ ស្រ្គីនទូរស័ព្ទ iPhone, iPaid និង Samsung មួយប្រភេទ ដែល
មានឡូហ្គោ គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញ ពីការគាំទ្រដល់គណបក្សនេះ ស្របពេល
ដែល ការបោះឆ្នោតជាតិ ជិតចូលមកដល់។
លោក វ៉េង ឃីហុង ម្ចាស់ហាង Hello 4U បានឱ្យដឹងថា Screen Protector នេះត្រូវបាន លោក
ផលិត កែច្នៃ បន្ថែម ដោយភ្ជាប់ជាមួយនូវ Logo គណបក្ស ប្រជាជនកម្ពុជា ព្រមទាំងមានរូប
សម្តេចទាំង៣ ដើម្បីបង្ហាញពី ការគាំទ្រ ចំពោះគណបក្ស ប្រជាជនកម្ពុជា ខណៈដែល ការ
បោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រអាណត្តិ ទី៥ នឹងចូល មកដល់ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ។
លោកមានប្រសាសន៍ថា “ស្រ្គីននេះ ខ្ញុំបានផលិតប្រមាណ៥០០០-៦០០០ ដើម្បីលក់ ។ លោក
បានបញ្ជាក់ថា ស្រ្គីនថ្មីនេះ នឹងលក់ដូចនឹងតម្លៃ ស្រ្គីន ធម្មតាដែរ គឺតម្លៃប្រហាក់ប្រហែល ៥
ទៅ ៨ ដុល្លារប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅហាង Hello 4U មានសាខាចំនួន៤ គឺ សាខាទី១ ស្ថិតនៅខាងត្បូងផ្សារកណ្តាល
ជាប់ខាងជើងវត្តឧណ្ណាលោម។ សាខាទី២ សិ្ថតនៅផ្លូវកម្ពុជាក្រោម ខាងលិចផ្សារស៊ីដនី។ សាខា
ទី៣ ស្ថិតនៅផ្ទះលេខ៤៨ ផ្លូវ១៥៤ កែងផ្លូវ៥៣ ខាងកើតផ្សារទំនើបសូរិយា។ និងសាខាទី៤ ស្ថិត
នៅ ផ្សារទំនើបរតនាផ្លាហ្សាជាន់ទី៣ ដែលទើបតែ សម្ពោធ ថ្មីៗនេះ តែម្តង។ សូមទំនាក់ទំនង
មកលេខទូរស័ព្ទ ០១១/០១២ ៨៨៨ ៧៧១ និង ០៩៧៩ ៨៨៨ ៧៧១៕