CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Laptop 3D មិនចាំបាច់វ៉ែនតារបស់ Toshiba

កុំព្យូទ័រយួរដៃនេះមានឈ្មោះថា Qosmio F750 ដែលជាផលិតផលប្រណិតមួយទៀតរបស់
Toshiba នឹងត្រូវបានបំពាក់នូវអេក្រង់ប្រភេទ 3D ដោយមិនចាំបាច់ប្រើវ៉ែនតាជំនួយនោះទេ
ដោយឡែកចំពោះរចនាសម្ព័ន្ធនៃប្រព័ន្ធដំណើរការខាងក្នុងវិញ Qosmio F750 នេះក៏មិនធ្វើ
អោយអ្នកប្រើប្រាស់ខកបំណងនោះឡើយ។


Laptop Qosmio F750 របស់ Toshiba នេះប្រើប្រាស់អេក្រង់មានទំហំ ១៥,៦អ៊ីង resolution
Full HD ១.៩២០ x ១.០៨០pixel, ប្រើប្រាស់ Chip Intel Core i7 ,Card ក្រាហ្វិក​ប្រភេទ Nvidia
GeForce GT 540M, Hard drive ទំហំ ៦៤០GB, RAM ៦GB និង Speaker ប្រភេទ Harmon
Kardon សម័យទំនើប និងមានរន្ធភ្ជាប់ USB 3.0 និង Blu-ray។ អ្វីដែលជាចំណុចគួរអោយ
ចាប់អារម្មណ៍មួយទៀតរបស់កុំព្យូទ័រនេះ គឺម៉ាស៊ីនអាចធ្វើការបង្ហាញបានទាំងរូបភាពក្នុង
ទំរង់ 2D និង 3D នៅក្នុងពេលតែមួយទៀតផង។ Laptop ថ្មីរបស់ Toshiba នេះក៏មានបំពាក់
នូវប្រព័ន្ធ webcam វ័យឆ្លាត ដែលជួយក្នុងការចាប់យកទីតាំង និងសកម្មភាពនៃផ្ទៃមុខរបស់
អ្នកប្រើប្រាស់ដើម្បីបង្កើតជារូបភាពក្រោមទំរង់ជា 3D និងអាចមើលបានក្នុងទីតាំងផ្សេងៗគ្នា
ជាច្រើន និងមានបំពាក់នូវបច្ចេកវិទ្យាបំលែងពីទំរង់ 2D ទៅជាទំរង់ 3D ផងដែរ។


Qosmio F750 មានកំរាស់ប្រហែលជា ៣០មីលីម៉ែត្រ និងមានទំងន់ ២,៩គីឡូក្រាម ។

រន្ធ USB 3.0, 2.0 និង HDMI





កន្លែងសំរាប់ភ្ជាប់ជាមួយអង្គចងចាំខាងក្រៅ( Memory card)

Qosmio F750 មានតំលៃប្រមាណជាជាង ២ពាន់ដុល្លាអាមេរិកក្នុងមួយគ្រឿង ៕
ប្រភព៖ Vnexpress
ដោយ៖ រស្មី

Tags: toshibanew productlaptopfull hd3d laptoptechnoogyqosmio f750nvidia geforce gt 540mblu-ray