CamNews

ទូរស័ព្ទ 

Nokia N9 មានកម្មវិធីច្រើន និងរចនាបថល្អជាងគេបំផុត

បើទោះជាអ្នកប្រើប្រាស់ភាគច្រើនមិនទាន់បានឃើញ Nokia N9 ក៏ដោយ ប៉ុន្ដែនៅ
ពេលបច្ចុប្បន្ន Nokia N9 បង្កើតបានឯតទគ្គកម្មជាច្រើនជាងគេ នេះគឺជាមោទនភាព
មួយរបស់ក្រុមហ៊ុន Nokia ។


រចនាបល្អស្អាតជាងគេ

Nokia N9 �ទូរស័ព្ទគ្មាន ប៊ូតុង ដំបូងគេបង្អស់

រចនាបថដែលមានរូបរាងត្រង់ និងមិនមាន ប៊ូតុង ណាមួយនៅលើម៉ាស៊ីនបែបនេះ Nokia
N9 បច្ចុប្បន្នគឺជាទូរស័ព្ទតែមួយគត់ដែលមានលក្ខណៈដូច្នេះ។ Nokia N9 មាន ៣ ពណ៌
គឺ ពណ៌ស៊ីជំពូ ពណ៌ខៀវ និងពណ៌ខ្មៅ ដែលមានរូបរាងខាងក្រោយស្រស់ស្អាតជាងការ
ស្មាន។

Nokia N9 មានកម្មវិធីច្រើនជាងគេ


កម្មវិធីបច្ចេកវិទ្យារបស់ Nokia N9 ពុំមានកន្លែងណាមួយដែលគួរអន់ចិត្តនោះទេ។ Nokia
N9 នេះ មានអេក្រង់សំខាន់ ៣ ដែលអាចឱ្យយើងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ
យើងអាចស្ដាប់ចម្រៀង ចូលទៅកាន់គេហទំព័រ និងថតរូបក្នុងពេលតែមួយដោយមិនចាំ
បាច់ចាក់ចេញពីកម្មវិធីចាស់ដើម្បីចូលទៅកម្មវិធីថ្មី។ គ្រាន់តែប្រើដៃប៉ះទៅលើអេក្រង់
បន្ដិច វាអាចចូលទៅកាន់កម្មវិធីដែលយើងត្រូវការ។

Nokia N9 ប្រើបច្ចេកវិទ្យា NFC ទំនើបជាងគេ

កម្មវិធីល្អៗសម្រាប់ Nokia N9

Nokia N9 ប្រើប្រាស់បច្ចេកវិទ្យាល្អៗជាច្រើន ប៉ុន្ដែ អ្វីដែលគួរចាប់អារម្មណ៍ជាងគេនោះគឺ
បច្ចេកវិទ្យា​ NFC អត់ខ្សែដ៏ទំនើប។ ដោយគ្រាន់តែប៉ះទៅលើកម្មវិធីបច្ចេកវិទ្យាដែលមាន
កម្មវិធី NFC អត់ខ្សែដូចគ្នានោះ Nokia N9 និងកម្មវិធីនោះនឹងដំណើរការរួមគ្នាដោយស្វ័យ
ប្រវត្តដោយមិនចាំបាច់ធ្វើអី្វផ្សេងទៀត។

Accessories របស់ Nokia N9 គួរចាប់អារម្មណ៍បំផុត

ប្រដាប់បំពងសម្លេងគ្មានខ្សែដែលមានឈ្មោះថា Nokia Play 360[SUP]0 [/SUP]ផ្ដល់សម្លេងបែប Dolby
ច្បាស់ រួមជាមួយកាសស្ដាប់មានឈ្មោះថា Bluetooth Headset BH-111 ដែលមាន ២ ពណ៌ស្រស់ស្អាតអាចជ្រើសរើសមួយណាក៏បាន។ Accessory ទាំង ២ នេះសុទ្ធតែប្រើ
ប្រាស់បច្ចេកវិទ្យា NFC ពុំមានខ្សែ ។ វាគឺជាដៃគូល្អ​​ឯក សម្រាប់ប្រើជាមួយ Nokia N9 ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ mediamart

Tags: nokiatechnotechnologynokia n9new product