CamNews

ប្រែក្លាយរលកសមុទ្រទៅជាថាមពលអគ្គិសនី ដែលមានផលិតភាព៩៩%

នៅក្នុងបណ្ដាប្រភពថាមពលកកើតឡើងវិញ ថាមពលនៃរលកសមុទ្រមិនទាន់ត្រូវបានគេប្រើ
ប្រាស់ច្រើននៅឡើយ បើទោះជាមនុស្សយើងបានដឹងពីផលិតភាពបង្កើតជាថាមពលអគ្គិសនី
របស់វាគឺខ្ពស់ជាងគេក៏ដោយ។បច្ចុប្បន្ន មន្ទីរសិក្សាស្រាវជ្រាវនៃកងទ័ពអាកាសរបស់អាមេរិក
កំពុងធ្វើតេសពិសោធលើឧបករណ៍បំលែងខ្នាតធំដែលមានផលិតភាពដល់ទៅ៩៩%។


យោងតាមគេហទំព័រ Rbc របស់រូស្ស៊ី ក្រុមអ្នកវិទ្យាសាស្រ្ដនៃមន្ទីរស្រាវជ្រាវរបស់កងទ័ពអា
កាសអាមេរិក បានទទួលជោគជ័យក្នុងការធ្វើពិសោធខ្នាតធំមួយទៅលើដំណើរការរបស់
ឧបករណ៍បំលែងកម្លាំងរលកសមុទ្រឱ្យក្លាយជាថាមពលអគ្គិសនី។លទ្ធផលជំហានដំបូងបាន
បង្ហាញច្បាស់ពីសមត្ថភាពដែលអាចនឹងផលិតម៉ាស៊ីនដែលមានផលិតភាពខ្ពស់មិនធ្លាប់មាន
ពីមុនមក។

ដំណើរការនៃការពិសោធឧបករណ៍បំលែងថាមពលនេះបានបង្ហាញភ័ស្ដុតាងពីភាពសមហេតុ
ផលរបស់រចនាសម្ព័ន្ធនិងសមត្ថភាពនៃការផលិតដល់ទៅ៩៩% ដែលត្រូវបានគេគិតឡើងដោយ
កុំព្យូទ័រ ។ ជាក់ស្ដែង ឧបករណ៍នេះអាចទទួលកម្លាំងពីរលកសមុទ្រនិងហាក់ដូចជាអាចធ្វើឱ្យ
រលក់សមុទ្រនេះក្លាយជាថាមពលអគ្គិសនីស្ទើរតែទាំងស្រុង។ដើម្បីប្រៀធៀបឧបករណ៍ថ្មីនេះ
ជាមួយនឹងឧបករណ៍ទំនើបផ្សេងៗដែលប្រើប្រើសកម្លាំងខ្យល់ដើម្បីបំលែងជាថាមពលអគ្គិសនី
ដែរនោះ គេឃើញថា ឧបករណ៍ថ្មីនេះមានផលិតភាពច្រើនជាងរហូតដល់ទៅ៣១ (ឧបករណ៍
ទំនើបផ្សេងៗមានផលិតភាព ៦០%)។

គួររំលិកថា គម្រោងប្រើប្រាស់រលកសមុទ្រក្នុងការបង្កើតថាមពលអគ្គិសនីនេះត្រូវបានចាប់
ផ្ដើមតាំងពីឆ្នាំ២០០៨។ជាលើកដំបូងនៅលើពិភពលោក ឧបរណ៍បំលែងថាមពលមួយត្រូវបាន
បង្កើតនិងធ្វើតេសជាខ្នាតធំ១:៣០០ធៀបនឹងការពិសោធឧបករណ៍ឧស្សាហកម្មនាពេលអនា
គត។
បច្ចុប្បន្ន មន្ទីរស្រាវជ្រាវរបស់កងទ័ពអាកាសអាមេរិកបានធ្វើតេសពិសោធឧបករណ៍ទំនើបបំផុត
ខ្នាត ១:១០ធៀបនឹងឧបករណ៍ឧស្សហកម្មសម្រាប់ពេលខាងមុខ។​ នេះគឺជាជំហានចុងក្រោយ
សម្រាប់ម៉ាស៊ីនមួយដែលនឹងត្រូវបានគេបង្កើតឡើងត្រឹមត្រូវទៅតាមទំហំជាក់ស្ដែងដែលត្រូវ
សាងសង់នៅលើសមុទ្រ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Rbc

Tags: wavesnew productelectricity99%efficiencyamerica