នគរបាលក្រុង Tokyo កំពុងស៊ើបអង្កេតលើករណី បុរសម្នាក់ដែលបានចំអិនប្រដាប់ភេទរបស់ខ្លួន
អោយភ្ញៀវ ៥នាក់ទទួលទាន់កន្លងមកនោះ ថាតើមានទោសដែរ ឬអត់។
កាលពីខែឧសភា Camnews ធ្លាប់បានរាយការណ៍ថា Mao Sugiyama អាយុ ២២ឆ្នាំ ជាវិចិត្រករជន
ជាតិជប៉ុន បានកាត់ប្រដាប់ភេទរបស់ខ្លួន កាលពីខែមិនា កន្លងទៅ និងបានរក្សាវានៅក្នុងទូទឹកកក
រយៈពេល ២ខែ មុនពេលចំអិនអោយភ្ញៀវ ហូប នៅក្នុងពិធីជប់លៀងមួយ កាលពីខែឧសភា ដោយ
មានភ្ញៀវពិសេសតែ ៥នាក់ប៉ុណ្ណោះដែលបានស្គាល់រស់ជាតិអាហារពិសេសអស្ចារ្យនេះ ប៉ុន្ដែពួកគេ
ត្រូវចំណាយប្រាក់ ក្នុងម្នាក់ៗ ២៥០ដុល្លារ។
មកដល់ពេលនេះ ក្រុមនគរបាលបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើបញ្ហានេះ នៅពេលដែលលោក
ចៅសង្កាត់ បានយល់ថា ករណីនេះទាក់ទឹននឹងការបង្ហាញពីសកម្មភាពអាសអាភាស។
លោកចៅសង្កាត់ថ្លែងថា ៖ "មនុស្សជាច្រើននៅក្បែរទីលំនៅរបស់ Sugiyama និងអ្នកដទៃទៀត បាន
អោយដឹងថា ពួកគេមានអារម្មណ៍មិនល្អ និងភ័យខ្លាចចំពោះទង្វើនេះ"។
Sugiyama ធ្លាប់ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សខ្ទើយ ដូច្នេះយល់ថា ខ្លួនមិនចាំបាច់មានប្រដាប់
ភេទនោះទេ។ នៅក្នុងសំបុត្រមួយកាលពីខែឧសភា បុរសនេះបានប្រកាសថា ខ្លួនធ្វើដូច្នេះគឺដើម្បី
ធ្វើអោយមានការចាប់អារម្មណ៍ដល់សាធារណជន ចំពោះ "មនុស្សខ្ទើយ និងមនុស្សភេទភាគតិច"។
បុរសនេះក៏បានអោយដឹងថា ខ្លួនបានត្រៀមយ៉ាងម៉ត់ចត់នៅជំហានដែលត្រូវដើរ ដូច្នេះសកម្មភាព
នេះ បានគោរពទៅតាមច្បាប់ដែលទាក់ទឹន ក្នុងមានបទបញ្ជាហាមមិនអោយលក់អវយវៈខាងក្នុង
ការដោះស្រាយសំណល់ផ្នែកសុខាភិបាល និងអនាម័យអាហារផងដែរ។
Sugiyama ក៏បានបង្ហើបអោយដឹងថា គ្រូពេទ្យម្នាក់ក៏បានជួយគាត់ ក្នុងការវះកាត់នេះ និងមានលិខិត
ស្នាមត្រឹមត្រូវដែលទទួលស្គាល់ថា មិនមានឆ្លងរោគ។ ទោះជាយ៉ាងនេះក្ដី Sugiyama កំពុងតែស្ថិត
ក្រោមការស៊ើបអង្កេតពីក្រុមនគរបាលនៅឡើយ ហើយករណីនេះ អាចនឹងត្រូវប្រឈមនឹងការចោទ
ប្រកាន់ពីបទ អាសអាភាស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE