CamNews

ទូរស័ព្ទ 

តើអ្វីបន្ទាប់ពី Apple?

អាមេរិក៖ គិតដល់ពេលនេះ គឺមានរយៈពេល ៩ ខែហើយដែលលោក Steve​​ Jobs បានស្លាប់។
លោក Steve Jobs គឺជាអ្នករកឃើញផលិតផល Apple ដែលមានការពេញនិយមទូទាំងពិភព
លោក។ ផលិតផល Apple របស់គាត់ហាក់បីបានកែប្រែបន្ដិច គឺប្ដូរទៅ Apple's​ ដំណើរការ
ដោយប្រព័ន្ធ iOS6។ ក្នុងនោះមាន iPad​ និង​ iPhone ឈរក្នុងលំដាប់ខ្ពស់បំផុត។ ហើយ Mac
ដំណើរការដោយប្រព័ន្ធ 'Mountain Lion'។

លោក​ Steve Jobs កាលគាត់នៅរស់

បន្ទាប់ពីថ្ងៃបញ្ចប់សន្និសីទនៅ San Francisco ផលិតផល Apple និងអ្នកធ្វើវិនិយោគទុនលើ
ពិភពលោកបានអោយតំលៃ Apple ដ៏អស្ចារ្យមួយនៃការតស៊ូយកជ័យជំនះរបស់ខ្លួន។ គឺ Apple
មិនអោយបាត់មុខពីអតិថិជនរបស់ខ្លួនឡើយ បើទោះបីជាម្ចាស់ផលិតផលនេះបានលាចាក
លោកនេះក៏ដោយ។ លោក Cook គឺជាអ្នកស្នងដ៏ចំណានរបស់ លោក Steve បាននិយាយថា
លោកនឹងខិតខំប្រឹងប្រែងបង្កើត iPhone software ថ្មីព្រមទាំងកែប្រែកុំព្យូទ័រ​ Mac អោយមាន
ភាពថ្មីស្រឡាងនាពេលថ្ងៃអនាគត។ លោកបានបន្ដទៀតថា លោកនឹងកាត់ចោលនួវកន្លែង
ខ្លះរបស់ iPone ហើយច្នៃយ៉ាងណាអោយមានភាពទាក់ទាញដល់អតិថិជន៕


លោក Tim Cook និង លោក Steve Jobs  ឆ្នាំ ២០០៧



ដោយ៖ សារិន
ប្រភព៖ dailymail


Tags: technology phone