ព័ត៌មានកីឡា៖ ក្រុម Manchester City បានធ្វើដំណើរទៅកាន់ទឹកដី អេស្ប៉ាញ ក្នុងគោលបំណងសងសឹក ក្រុម Barcelona ក្រោយពីធ្លាប់បានយកឈ្នះខ្លួនដោយពិន្ទុ ២ ទល់នឹ ១ ក្នុងទឹកដីអង់គេស ប៉ុន្ដែរហូតមក ទល់ ការប្រកួតចុងក្រោយនេះ ក្រុមនៅតែមិនអាចយកឈ្នះក្រុមនេះ ដដែល ដោយលទ្ធផលពិន្ទុ ចប់ការប្រកួត គឺ ១ ទល់នឹង ០។
Manchester City នៅតែមិនអាចមានឱកាសយកឈ្នះ Barcelona ដដែល ក្នុងព្រឹត្ដិការណ៍ Champions League រដូវកាលនេះ ដោយក្រុមត្រូវ ម្ចាស់ផ្ទះបិទស្អាតត្រឹមពិន្ទុ ១ ទល់នឹង ០ ដោយកីឡាករ Rakitic ក្នុងនាទីទី ៣១ បន្ទាប់ពីទទួលបាល់ពី Lionel Messi ។
ដំណើរសងសឹក ក្រៅទឹកដីដូចគ្នាទៅនឹង Arsenal សម្រាប់ Man City មិនមានដង្ហើមអ្វីសូម្បីតែបន្ដិច ដោយនៅទឹកដីផ្ទាល់ ក្រុមបានចាញ់ពិន្ទុរួចម្ដងទៅហើយ ហើយទៅក្រៅនៅតែចាញ់ដដែល ប៉ុន្ដែសម្រាប់ Arsenal វិញមិនដូច្នោះទេ ដោយក្រុមបានចាញ់ពិន្ទុក្នុងទឹកដី តែមានឱកាស ឈ្នះពិន្ទុវិញ នៅខាងក្រៅ។
គូសបញ្ជាក់ផងដែរថា ជើងលេងរបស់ Man City មួយរយៈក្រោយនេះ ដូចជាធ្លាក់ចុះគ្រាន់បើដែរ មិនថា ក្នុងរឺក្រៅទឹកដីនោះទេ ។ ហើយម្យ៉ាងវិញទៀត ពិន្ទុក្នុងតំណែងទី ២ តារាង Premier League រហូតមកទល់ពេលនេះ ក៏ Arsenal តាមមកប្រកិតផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី