បច្ចុប្បន្ន Whatsapp គឺជា Application ជជែកកំសាន្តមួយក្នុងចំណោម Applications ជជែកកំសាន្ត
ជាច្រើនទៀតដែលទទួលជោគជ័យបំផុត ហើយគេកំពុងតែមានបំណងចង់ផ្លាស់ប្តូរ Application
Whatsapp នៅលើ iOS ទៅជាទម្រង់សេវាកម្ម (subscription) នៅក្នុងឆ្នាំនេះ។ សព្វថ្ងៃ គ្រាន់តែ
ចំណាយប្រាក់ 0,99 USD អ្នកប្រើប្រាស់ iOS អាចប្រើ Whatsapp ជារៀងរហូត។ ប៉ុន្តែក្នុងពេល
អនាគត អ្នកប្រើប្រាស់ចុះឈ្មោះថ្មី នឹងត្រូវចំណាយលុយជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់វា។
CEO របស់ Whatsapp គឺលោក Jan Koum បានឲ្យដឹងថា ទម្រង់ថ្មីនេះ នឹងប្រើចំពោះអ្នកចុះឈ្មោះ
ប្រើប្រាស់ថ្មី ដែលនឹងត្រូវបានប្រើឥតគិតថ្លៃសំរាប់ឆ្នាំដំបូង និងត្រូវបង់លុយ 1 USD/ឆ្នាំ សំរាប់ឆ្នាំ
បន្តបន្ទាប់ទៀត។
Koum នៅមិនទាន់បានឲ្យដឹងពីពេលវេលាជាក់ស្តែងនោះទេ ប៉ុន្តែទទួលស្គាល់ថា រឿងនេះពិត
ជានឹងកើតឡើងក្នុងឆ្នាំ 2013 នេះ។ ហេតុផលនៃការផ្លាស់ប្តូរនេះ លោក Koum បាននិយាយ
ថា ពួកគេចង់ឲ្យគ្រប់រឿងមានភាពសាមញ្ញជាងមុន។
បច្ចយប្បន្ន Whatsapp ទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនសម្បើម ជាមួយនឹងចំនួន ជាង
17 ពាន់លានសារ ផ្ញើចេញក្នុងមួយថ្ងៃ។ ចំនួននេះ វាច្រើនជាងដល់ទៅជិត 8 ដង បើប្រៀបនឹង
សេវាកម្ម iMessage របស់ Apple សំរាប់ឧបករណ៍ iOS៕
ដោយ៖ សិលា
ប្រភព៖ TTE