CamNews

ព័ត៌មានបច្ចេកវិទ្យា 

WhatsApp ត្រូវបាន Facebook ទិញក្នុងតម្លៃ ១៩ ពាន់លានដុល្លារ នឹងនៅតែមានដំណើរការឯករាជ្យ ជាធម្មតា

ថ្មីៗនេះ Facebook បានធ្វើការចុះហត្ថលេខា ទិញយក WhatsApp ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើន សម្បើមមួយគឺ ១៩ ពាន់លានដុល្លារ ដែលក្នុងនោះ ចំនួន ៤ពាន់លាន ដុល្លារ ជាប្រាក់សុទ្ធ និង តំលៃ ១២ ពាន់លាន ដុល្លារទៀត ជាប័ណ្ណភាគហ៊ុនរបស់ Facebook។ ក្រៅពីនេះ Facebook ក៏បានធ្វើការ ចំណាយបន្ថែមប្រហែល ៣ពាន់លាន ដុល្លារ ទៀត សម្រាប់ ៤៥លាន ភាគហ៊ុន  ដែលនឹងត្រូវបាន ធ្វើការចែកចាយ ដល់សហស្ថាបនិក និងបុគ្គលិក WhatsApp ក្នុងរយះពេល ៤ឆ្នាំ ខាងមុខទៀត។ នេះគឺជាករណីទិញលក់ រួមបញ្ចូលគ្នាមួយ ធំជាងគេបំផុត នៅកំឡុងពេលថ្មីៗនេះ ក្នុងពិភព បច្ចេក វិទ្យា។

ជាក់ស្តែងរឿងនេះ មិនមែនមានន័យថា WhatsApp នឹងត្រូវបិទទ្វារ ឈប់ដំណើរការនោះទេ។ ជំនួសមកវិញ សេវាកម្ម WhatsApp នៅតែមានដំណើរការជាឯករាជ្យ ដដែល ដោយត្រូវបានចែក ដាច់ចេញពី Facebook Messenger (គឺដូចក្នុងករណីដែល Facebook ទិញយក Instagram នោះ ដែរ)។



ក្រុមហ៊ុន Facebook បានឲ្យដឹងថា ការដែលខ្លួនទិញយក WhatsApp គឺវានឹងជួយ ជុំរុញសមត្ថភាព របស់ Facebook ក្នុងការភ្ជាប់ទំនាក់ទំនង និងកាន់តែមានប្រយោជន៍ ទូទាំងពិភពលោក។ ក្នុងសេច ក្តីប្រកាសដល់អ្នកសារព័ត៌មានដែលពាក់ព័ន្ធ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បាន និយាយឲ្យដឹងថា "WhatsApp កំពុងតែស្ថិតនៅលើដងផ្លូវ ភ្ជាប់ទំនាក់ទំនងមនុស្ស ចំនួន ១ ពាន់ លាននាក់ ជាមួយគ្នា។ បណ្តាសេវាកម្មណា ដែលអាចឈានដល់កំរិតនេះ គឺសុទ្ធតែមាន តំលៃ ខ្លាំងណាស់"។ គាត់ក៏បានចែករំលែកព័ត៌មាននេះ នៅទំព័រ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយ បានឲ្យដឹងបន្ថែមថា "WhatsApp នឹងផ្គត់ផ្គង់បន្ថែមនូវសេវាកម្ម Chat និងផ្ញើសារ សព្វថ្ងៃ នេះ របស់យើងខ្ញុំ។ តាមរយះនេះ វានឹងផ្តល់ជូនមកនូវ Tool ថ្មីៗជាច្រើន ដល់អ្នកប្រើប្រាស់"។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន WhatsApp កំពុងតែមានអតិថិជន ជាសមាជិកប្រើប្រាស់ ជាង ៤៥០ លាននាក់ ក្នុងនោះមាន ៧០% នៃចំនួនអ្នកប្រើសរុប គឺជាអ្នកដែលបានប្រើប្រាស់សេវាកម្មនេះ យ៉ាងសកម្ម ជាប្រចាំថ្ងៃ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- អតីតនាយកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម Apple មានការសោកស្តាយ ចំពោះ iPhone 5C
- Samsung បញ្ចេញឈ្មោះ ស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែល ដែលអាចអាប់ឌេតឡើង Android 4.4 KitKat, អ៊ុតមើលថា មានរបស់អ្នកកំពុងប្រើទេ?

- លេចចេញរូបភាពដំបូង ថតចេញពីកាមេរ៉ាក្រោយរបស់ Nokia X គុណភាពយ៉ាងម៉េចដែរទៅ?

ប្រែសម្រួល៖ សិលា
ប្រភព tinhte


Tags: WhatsApp Facebook price $ 19 billion hightech Social Network