CamNews

កីឡាអន្តរជាតិ 

សហព័ន្ធកាយវប្បកម្ម របស់អាមេរិក ដ៏ធំមួយ ត្រូវបាននារីកែភេទម្នាក់ផ្តឹងដោយសារមិនអោយ ប្រកួតក្នុងពូលនារី

អត្តពលិក ជានារីកែភេទ ម្នាក់បានប្តឹងទៅ សហព័ន្ធកីឡា កាយវប្បកម្ម CrossFit ដោយបានអះអាង​ថា សហព័ន្ធ មួយនេះមិន អនុញ្ញាតិអោយនាង ចូលប្រកួត កីឡាករកាយវប្បកម្ម ផ្នែកនារីទេ ។



Chloie Johnson អត្តពលិក កីឡាកាយវប្បកម្ម ម្នាក់ដែលបាន កែភេទពី ប្រុសមកស្រី នៅក្នុងឆ្នាំ ២០០៦ ។ Chloie បានដាក់ពាក្យ បណ្តឹងទៅ តុលាការ ដោយផ្តឹងទារ អោយសហព័ន្ធ CrossFit សង​ជំងឺចិត្តដល់ នាង ២,៥ លានដុល្លារ ដើម្បីបញ្ចប់រឿងនេះ ។ នាងបញ្ជាក់ថា នាងបានវះកាត់ កែមក​ជាស្រី នៅឆ្នាំ ២០០៦ ហើយត្រូវបាន រដ្ឋាភិបាលរដ្ឋ California ទទួលស្គាល់ ថានាងជាស្រី ពេញ​សិទ្ធិហើយ ។



ងាកមកខាង CrossFit វិញក៏បាន ឆ្លើយតប វិញផងដែរថា សហព័ន្ធ ស្វាគមន៍ នាងជានិច្ច ក្នុងការ​ប្រកួត តែនាងត្រូវតែ ប្រកួតជាមួយ បុរសៗ ។ CrossFit បន្តថា បើទោះបីនាង បានកែភេទ រួចរាល់​ហើយក្តី តែ វាមិនអាច កែការពិតថា នាងកើតមកជា មនុស្សប្រុស ហើយនិងមាន កំលាំងដូចជា មនុស្សប្រុសនោះ ទេ ប្រសិនបើយើង អនុញាតិ អោយនាងចូល ប្រកួតនៅ ក្នុងផ្នែកនារី នោះវា​នឹងក្លាយជា ភាពអយុត្តិធម៌ សំរាប់នារីផ្សេងៗ ។ យើងនឹងរង់ចាំ មើលថាតើក្តី មួយនេះ អ្នកណា​ជាអ្នកឈ្នះ ទៅ ?


ប្រែសម្រួល ៖ កុសល
ប្រភព ៖ tmzsport 


Tags: sport bodybuilding chloie crossfit transgender