ក្រោយពីការធ្វើការរយៈពេលច្រើនឆ្នាំ អ្នកមានអារម្មណ៍ថាធុញទ្រាន់ និងមិនចង់ចាប់អារម្មណ៍
លើការងារអ្វីទាំងអស់។ ប្រសិនអ្នកមិនទាន់ចង់បោះបង់ការងារ សូមស្វែងយល់ប្រការទាំង
ឡាយដូចខាងក្រោម។
១. ស្នើរសុំអោយមានការផ្លាស់ប្ដូរភារកិច្ចមួយចំនួន៖
អ្នកប្រហែលជាកំពុងហត់នឿយក្នុងការបំពេញការងារច្រើន ឬធុញទ្រាន់ខ្លាំងក្នុងការងារ បែប
នេះ ចូរនិយាយជាមួយមេរបស់អ្នកអំពីស្ថានភាពនៃអារម្មណ៍របស់អ្នក និងសាកល្បងស្នើរសុំ
អោយមានការផ្លាស់ប្ដូរការងារដែលអ្នកកំពុងធ្វើ។
២. សាកល្បងសហការណ៍ជាមួយអ្នកថ្មី
ការធុញទ្រាន់របស់អ្នកមិនបណ្ដាលមកពីភាពតានតឹងនៃទំនាក់ទំនងរបស់អ្នកជាមួយនឹងមិត្ត
រួមការងារ ប៉ុន្ដែការធ្វើសហការណ៍ជាមួយបុគ្គលិកថ្មីក៏អាចធ្វើអោយអ្នកមានអារម្មណ៍ល្អជាង
បច្ចុប្បន្ន។
៣. ស្វែងរកភាពសមស្រប
ប្រសិនអ្នកដឹងច្បាស់ថា ខ្លួនចូលចិត្តធ្វើការជាមួយអ្នកណាម្នាក់ ហើយការងារដែលខ្លួនបាន
បំពេញនោះមានលទ្ធផលល្អ ចូររកឱកាសសហការណ៍ជាមួយពួកគេ។
៤. ស្នើរសុំប្ដូរបេសកកម្ម
ប្រសិនប្រការទាំងឡាយខាងលើមិននាំមកនូវភាពល្អប្រសើរ អ្នកអាចស្វែងរកវិធីផ្លាស់ប្ដូរ។
ចូរពិភាក្សាជាមួយមេរបស់អ្នកថា អាចប្ដូរអោយអ្នកបានទៅធ្វើការនៅក្នុងផ្នែកមួយផ្សេងទៀត
របស់ក្រុមហ៊ុនដែរឬទេ។ បែបនេះវានឹងប្រសើរជាជាងការស្ងាត់ស្ងៀម។
៥. ស្វែងរកមិត្តរួមការងារម្នាក់ដែលអាចជជែកពីអារម្មណ៍
បើទោះជាអ្នកកំពុងធ្វើការជាមួយមិត្តរួមការងារចាស់ ឬ កំពុងធ្វើការនៅកន្លែងថ្មី ក៏ប៉ុន្ដែមាន
ពេលខ្លះក៏ត្រូវការអ្នកជិតស្និទ្ធម្នាក់មកជជែកគ្នាអំពីការងារ។ ជាការពិត ប្រការនេះមិនអាច
និយាយជាមួយមេនោះទេ ប៉ុន្ដែមនុស្សដែលអ្នកត្រូវការជជែកគ្នាអំពីអារម្មណ៍របស់អ្នកចំពោះ
ការងារនោះ គួរតែជាមិត្តរួមការងារជិតស្និទ្ធរបស់អ្នក ឬមនុស្សដែលអ្នកអាចទុកចិត្តបាន។
៦. ចំណាយពេលទំនេរអោយបានត្រឹមត្រូវ
អ្នកគួរតែធ្វើកាលវិភាគនៃការងារនិងការកំសាន្ដ ឬហាត់ប្រាណអោយបានត្រឹមត្រូវ វាអាចជួយ
អោយអ្នកបានធូរស្រាលនៅក្នុងអារម្មណ៍។
៧. យកចិត្តទុកដាក់ទៅលើរបបអាហារ និងរាងកាយ
របបអាហារដែលមិនសមស្របអាចធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ងាយមួរម៉ៅ និងបណ្ដាល
អោយប៉ះពាល់ដល់ការងារ។ ប៉ុន្ដែប្រសិនមានរបបអាហារត្រឹមត្រូវ ហាត់ប្រាណអោយបានទៀត
ទាត់ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា អាចបំពេញការងារបានជោគជ័យ។
៨. កែប្រែកាលបរិច្ឆេទធ្វើការ
ដើម្បីមានពេលទៅយកកូនចេញពីសាលា ធ្វើការផ្ទាល់ខ្លួន ឬកំសាន្ដ អ្នកគួរតែកែប្រែកាល
បរិច្ឆេទធ្វើការទើបបាន។
៩. ផ្លាស់ប្ដូរពិភពលោកជុំវិញ
ប្រសិនចំណាយពេល ៨ម៉ោងក្នុងមួយថ្ងៃ និង ៦ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីអង្គុយធ្វើការនៅក្នុង
បន្ទប់ដដែល តុកៅអីចាស់ដដែល ក្នុងរយៈពេលយូរឆ្នាំ អ្នកប្រាកដជានឹងមានការធុញទ្រាន់
ព្រមទាំងយល់ថាខ្លួនដូចជាកំពុងអង្គុយនៅក្នុងមន្ទីរឃុំឃាំង ចំណែកការងារវិញ ប្រៀបដូចជា
សាលក្រមកាត់ទោសអោយអ្នកជាប់ពន្ធនាគារមួយជីវិត។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែបិទរូបថតមនុស្សដែលអ្នកពេញចិត្ត ឬនិករលឹកនៅលើ
ជញ្ជាំង ឬដាក់តាំងរបស់ដែលអ្នកចូលចិត្ត។ រីឯកៅអីដែលធ្លាប់ធ្វើអោយអ្នកមិនមានផាសុខ
ភាពហេតុអ្វីក៏មិនប្រើទ្រនាប់មួយ ឬពីរជាន់ដើម្បីអង្គុយបានស្រួល?
១០. រៀបចំឯកសារឡើងវិញ
ប្រការមួយក្នុងចំណោមប្រការដែលធ្វើអោយអារម្មណ៍របស់អ្នកស្មុគស្មាញបំផុត នោះគឺក្រដាស
ស្នាម និងឯកសារដែលដាក់រាយនៅលើតុ។ ចូររៀបចំវាអោយមានរបៀបឡើងវិញ និងអោយ
មានរបៀបរៀបរយល្អ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD