CamNews

យល់ដឹង 

អ្នកលេងកីឡាប្រើកម្លាំងច្រើន គួរតែញ៉ាំចេកទំ

អ្នកដែលត្រូវការប្រើកម្លាំងកាយរយៈពេលយូរ ឬអ្នកលេងកីឡាតែងចូលចិត្តផឹក គ្រឿងភេសជៈ
ដើម្បី ជួយលើស្ទួយកម្លាំង ប៉ុន្តែការផឹករបស់ទាំងនេះយូរទៅវានឹងបង្កគ្រោះថ្នាក់ដល់ សុខភាព
ទៅវិញទេ។

ទោះបីយ៉ាងណាបើមិនចង់ឱ្យប៉ះពាល់សុខភាពហើយចង់ឱ្យមានថាមពលគ្រប់គ្រាន់ក្នុងរាង
កាយមានតែងាកមក បរិភោគចំណីអាហារប៉ុណ្ណោះនោះនឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាព។
តាមការស្រាវជ្រាវបានបង្ហាញថាក្នុងចំណោមចំណីអាហារទាំងអស់មានតែចេកទេអាចជួយ
បន្ថែមថាពលល្អបំផុតដល់អ្នកធ្វើការដោយប្រើកម្លាំង ឬហាត់ប្រាណ។

លោកវេជ្ជបណ្ឌិតដេវីតស៊ីនីម៉ែន គ្រូពេទ្យប្រចាំគណៈក្រុមអ្នកវិទ្យាសាស្រ្តសុខភាពប្រចាំសាកល
វិទ្យាល័យ អែបផាលេសៀនស្ទេតប្រទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីការរកឃើញរបស់
ខ្លួនថាចេកសម្បូរ ទៅដោយសារ ជាតិអ៊ុកស៊ីតកម្ម កាកសរសៃអាហារ ប៉ូតាស្យូម វិតាមីនB6 និង
ស្ករប្រភេទDដែលមានលក្ខណៈ ផ្ទូយគ្នានឹងគ្រឿងភេសជ្ជះលើកកម្លាំងមានតែទឹកស្ករនិងសារ
ជាតិបន្ថែមក្លិន ប៉ុណ្ណោះ។

ដូចនេះឃើញថាបើចង់ត្រូវការបន្ថែមថាមពលឱ្យមានសុវត្តិភាពក្នុងពេលហាត់ប្រាណឬបំពេញ
ការងារប្រើថាមពលច្រើនដូចជាធាក់កង់ផ្លូវឆ្ងាយ រត់ម៉ារ៉ាតុង លីសែង ឡើងភ្នំ គប្បីជ្រើសរើស
បរិភោគផ្លែចេកជាមុនសិន ឬអាចបរិភោគក្រោយការហាត់ប្រាណក៏ផ្តល់ផលល្អដូចគ្នា។

គួរបញ្ជាក់ថាចេកងាយដាក់ជាប់ខ្លួនដោយយើងអាចដាក់ទៅទីកន្លែងណាក៏បានដែរពីព្រោះផ្តល់
ថាមពលដល់យើងប្រសើរណាស់៕

ដោយ ៖ ចិន្ថា
ប្រភព ៖ LD


Tags: banana health