CamNews

ព័ត៌មានបច្ចេកវិទ្យា 

ហេតុអ្វីលំនៅឋានទំនើបបច្ចុប្បន្ន ត្រូវភ្ជាប់អ៊ីនធឺណិតខ្សែកាបហ្វាយប័រអុបទិក(fiber to the home)?

សំនួរ ដែលអ្នកប្រើប្រាស់ភាគច្រើន តែងតែលើកឡើងអំពី បណ្ដាញអ៊ីនធឺណិតចូលលំនៅឋាន ដោយខ្សែកាបហ្វាយប័រអុបទិកនោះគឺថា-តើកម្មវិធី នៅក្នុងឧបករណ៍អ្វីខ្លះ ដែលត្រូវការបណ្ដាញអ៊ីនធឺណិត ដែលមានសមត្ថភាពខ្ពស់ និងមានល្បឿនលឿន?

នៅក្នុងអត្ថបទមុនៗ យើងធ្លាប់ពិភាក្សារួចមកហើយអំពីផលប៉ះពាល់ ដែលសេវាស្រ្ទីមវីដេអូ 4K នឹងជួបប្រទះ ដោយសារកម្រិតបញ្ជូន(Bandwidth) មិនគ្រប់តម្រូវការ។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីការកើនឡើងនូវលំនៅឋានឆ្លាតវៃ(Smart Home) និងថា តើការរីកចម្រើននេះ ជះឥទ្ធិពលកម្រិតណា ដល់បណ្ដាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត។  


ការរីកចម្រើនផ្នែកលំនៅឋានឆ្លាតវៃ ត្រូវបានមនុស្សលើកមកពិភាក្សាយ៉ាងច្រើន(ជាពិសេសលើកឡើងអំពី Internet of Things។ តួយ៉ាង Internet of Things គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងអង្គសន្និសីទរបស់ក្រុមប្រឹក្សាអឺរ៉ុបស្ដីពី Fiber To The Home ដែលត្រូវបានធ្វើឡើង នៅទីក្រុង Luxemburg កាលពីឆ្នាំ ២០១៦។

តើ Smart Home មានន័យដូចម្ដេច?

លំនៅឋានឆ្លាតវៃ គឺជាលំនៅឋាន ដែលប្រើបច្ចេកវិទ្យា និងការតភ្ជាប់ដើម្បីត្រួតពិនិត្យដោយខ្លួនឯង និងផ្ដល់ព័ត៌មានទៀងទាត់ ស្ដីព្រឹត្ដិការណ៍ផ្សេងៗ ដែលកើតឡើងនៅក្នុងលំនៅឋាននោះ។  បច្ចេកវិទ្យានេះ អាចគ្រប់គ្រងបានហេតុការណ៍នានា នៅក្នុងលំនៅឋានដូចជា៖

  • ភាពស្វ័យប្រវត្ដិ នៅក្នុងលំនៅឋាន- អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចគ្រប់គ្រងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីចម្ងាយតាមរយៈទូរសព្ទស្មាតហ្វូនរបស់ពួកគេ។ ឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះជាច្រើន រាប់តាំពីម៉ាស៊ីនបោកគក់ខោអាវ រហូតដល់ម៉ាស៊ីនកាហ្វេ បច្ចុប្បន្ន អាចត្រូវបានបញ្ជាបើកពីក្រៅផ្ទះបាន ព្រមទាំងអាចបិទបើកភ្លើង នៅក្នុងផ្ទះបានតាមស្មាតហ្វូនដូចចិត្ដចង់បាន។ យោងតាមការសិក្សាស្រាវជ្រាវរបស់ ABI បានឱ្យដឹងថា ភាពស្វ័យប្រវត្តិរបស់លំនៅឋានឆ្លាតវៃ នឹងមានតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។
  • សុវត្ថិភាពលំនៅឋាន-  ផ្ដល់ការគ្រប់គ្រងតាមរយៈប្រព័ន្ធ CCTV  សម្លេងកណ្ដឹងរោទិ៍ព្រមានពីផ្សែងហុយ និងអគ្គិភ័យ ព្រមទាំងរំញ័រប្រាប់ពីសញ្ញាអ្វីមួយ និងរំញ័រនៅនឹងទ្វារ ដើម្បីឱ្យលោកអ្នកអាចការពារលំនៅឋាន និងអ្វីៗគ្រប់យ៉ាង នៅក្នុងលំនៅឋាន ឬអាចពិនិត្យបានថា កូនប្រុសស្រីរបស់លោកអ្នក មិនដើរលេងផ្ដេសផ្ដាសនោះទេ នៅពេលលោកអ្នកមិននៅផ្ទះ។
  • គ្រប់គ្រងថាមពល៖ ម៉ាស៊ីនរក្សាសីតុណ្ហភាពឆ្លាតវៃ អាចអនុញ្ញាតឱ្យអ្នកដំឡើងសីតុណ្ហភាពបានតាមសេចក្ដីត្រូវការ នៅពេលដែលលោកអ្នកចេញទៅធ្វើការ ដូច្នេះផ្ទះរបស់លោកអ្នក នឹងមានភាពកក់ក្ដៅ នៅពេលលោកអ្នកត្រឡប់ពីធ្វើការវិញ។ តាមរយៈការគ្រប់គ្រងសីតុណ្ហភាពបានតាមពេលវេលាពិតប្រាកដនោះ ម្ចាស់លំនៅឋានក៏អាចបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីផងដែរ តួយ៉ាងលោកអ្នកអាចសន្សំសំចៃ ដោយសារលោកអ្នកអាចគ្រប់គ្រងលើការបិទបើកភ្លើង ឬឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ លំនៅឋានឆ្លាតវៃ អាចសន្សំសំចៃថាមពលអគ្គិសនីបានជាង ៤០% ដោយសារតែសមត្ថភាពខ្ពស់នៃការគ្រប់គ្រងថាមពល។
  • ប្រព័ន្ធ eHealth- ការគ្រប់គ្រងសុខុមាលភាពសមាជិកក្នុងផ្ទះ ជាពិសេសមនុស្សចាស់ ឬសមាជិកជួបពិការភាព ផ្ដល់នូវអត្ថប្រយោជន៍នៃការថែទាំសុខភាពបានយ៉ាងច្រើន។ បុរសស្រ្ដី ទទួលបាននូវភាពឯករាជ្យ នៅក្នុងលំនៅឋានរបស់ខ្លួន ខណៈត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងតាមរយៈកាម៉េរ៉ាវីដេអូ ភ្ជាប់ទៅនឹងបុគ្គលិកពេទ្យ ដែលទទួលបន្ទុកមើលការខុសត្រូវអាការៈជំងឺបន្ទាន់ណាមួយ ដែលអាចកើតឡើង។

រំញ័រ(Sensor) ដែលប្រើដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលំនៅឋានឆ្លាតវៃ គឺជាផ្នែកទាំងឡាយនៃ បណ្ដាញ Internet of Things។   IDC រំពឹងថា នឹងមានឧបករណ៍ក្នុងលំនៅឋាន ភ្ជាប់អ៊ីនធឺណិត ៣០ ពាន់លានគ្រឿង នៅត្រឹមឆ្នាំ ២០២០  ខណៈដែល Gartner ជឿថា នឹងមានឧបករណ៍ភា្ជប់ Internet of Thing ចំនួន ៥០០ នៅក្នុងលំនៅឋាននីមួយៗ នៅត្រឹមឆ្នាំ ២០២២។

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ppc-online


Tags: Mekongnet