រាល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ Sembulan នៅក្នុង
ប្រទេស ម៉ាឡេស៊ី ប្រព្រឹត្តទៅនៅខាងលើបឹងពណ៌ខ្មៅ ដ៏កខ្វក់មួយ។ សំរាម ក្លិនស្អុយ និងកណ្ដុរ គឺ
ជាផ្នែកមួយដែលប្រជាជននៅទីនេះ ចាត់ទុកជារឿងធម្មតា។
ផ្លូវចូលទៅកាន់តំបន់សម្បុកកណ្ដុរ Sembulan ក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេស ម៉ាឡេស៊ី។
ជនភៀសខ្លួនរាប់រយនាក់ ដែលភាគច្រើនគឺមកពីប្រទេស ហ្វីលីពីន កំពុងរស់នៅទីនេះ។
ច្រកសំខាន់ចំនួនពីរ ដែលនាំចូលក្នុងភូមិនេះ រួមមាន ផ្លូវតូចមួយ និងស្បានឈើទ្រុឌទ្រោមមួយ។
ផ្លូវតែងតែមានភក់ល្បប់ នៅពេលមានភ្លៀងម្ដងៗ។
ប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនជាជនក្រីក្រ ហើយមានគ្រួសារខ្លះ គ្មានអង្ករច្រកឆ្នាំងក៏មាន។ គ្រួសារស្ទើរតែទាំងអស់ក្នុងតំបន់សម្បុកកណ្ដុរនេះ មានកូនចាប់ពី ៥ ទៅ ៧នាក់។ នេះគឺជាកត្ដា
មួយ ធ្វើឱ្យពួកគេពិបាកនឹងងើបចេញពីភាពក្រីក្រ។
ភូមិទាំងមូល ស្ថិតនៅលើទឹកបឹងដ៏កខ្វក់ មានក្លិនស្អុយគ្រប់កន្លែង ដោយសារតែបរិស្ថាន ពោរពេញ
ទៅដោយសំរាម។ អ្នកខ្លះនិយាយបែបលេងសើចថា “សំរាមគរដល់ក្បាល”។
នៅទីនេះ ពុំមានសេវាកម្មអនាម័យ ឬសេវាកម្មប្រមូលសំរាមនោះទេ ចំណែកប្រជាជន រស់នៅ
កន្លែងណា គឺចោលសំរាមនៅទីនោះ បណ្ដាលឱ្យសម្លៀកបំពាក់ហាលនៅខាងក្រៅ ក៏ត្រូវជាប់ក្លិន
ស្អុយ។
បច្ចុប្បន្ន អាជ្ញាធរក្រុង Kota Kinabalu កំពុងមានគម្រោងរុះរើតំបន់សម្បុកកណ្ដុរនេះ ហើយនឹង
ផ្ដល់ជំនួយដល់ប្រជាជន ក្នុងការរើទៅតាំងទីលំនៅ ក្នុងតំបន់ថ្មី នាឆ្នាំ ២០២០។
កុមារទាំងនេះ មានពុកម្ដាយជាជនជាតិ ហ្វីលីពីន ប៉ុន្ដែ ពួកគេកើត និងធំឡើងនៅទីនេះ។ ពុក
ម្ដាយពួកគេនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ប៉ុន្ដែពួកគេបែរជាមិនចេះនិយាយ ហើយភាសា
ដែលប្រើប្រចាំថ្ងៃ គឺភាសា ម៉ាឡេ។
ដូចទៅនឹងឈ្មោះរបស់វា “តំបន់សម្បុកកណ្ដុរ” គឺតែងតែមានវត្តមានសត្វកណ្ដុរ នៅគ្រប់ទីកន្លែង
សូម្បីតែពេលមានឆ្មានៅក្បែរ កណ្ដុរក៏មិនដែលបង្ហាញការភ័យខ្លាច។
ផ្ទះទាំងឡាយនៅតំបន់នេះ សុទ្ធតែត្រូវបានសង់ឡើងតាមរបៀបបណ្ដោះអាសន្ន។ ប៉ុន្ដែ ប្រការ
ដែលចាត់ទុកថា ជាសំណាងល្អបំផុតរបស់ប្រជាជននៅទីនេះ នោះគឺពួកគេមានទឹកដែលអាចប្រើ
ប្រាស់បាន។
លោក Morny អាយុ ៣២ឆ្នាំ ជាជនជាតិ ហ្វីលីពីន បានរស់នៅទីនេះ រាប់សិបឆ្នាំមកហើយ ប៉ុន្ដែ
ទីជម្រករបស់គាត់ មានទំហំត្រឹមតែ ៦ម៉ែត្រក្រឡា គឺមានកន្លែងគេងមួយ និងកន្លែងអង្គុយមួយ។
គាត់ និងប្រពន្ធ មានកូនដល់ទៅ ៧នាក់ ម្នាក់ទៀតបានស្លាប់ដោយសារតែជម្ងឺ។ ជីវភាពប្រចាំថ្ងៃ
របស់គ្រួសារនេះ រំពឹងទៅលើតែប្រាក់ខែរបស់ប្រពន្ធដែលធ្វើជាកម្មការិនីផ្នែកអនាម័យ។ ចំណែក
Morny រាល់ថ្ងៃនៅតែផ្ទះ មើលថែកូនៗ។
កូនតូចទាំងពីររបស់ Morny មិនមានខោអាវស្លៀកពាក់នោះទេ ពួកគេតែងរត់លេងនៅលើគំនរ
សំរាមនៅជុំវិញផ្ទះ។
នៅក្នុងផ្ទះមួយខ្នងផ្សេងទៀត ដែលមានទំហំប្រហែល ២០ម៉ែត្រក្រឡា ស្ដ្រីម្នាក់ឈ្មោះ Linda កំពុង
អង្គុយមើលថែចៅ។
ផ្ទះរបស់អ្នកស្រី Linda ដូចជាគ្រាន់បើជាងគ្រួសារមួយចំនួនក្នុងតំបន់ ដោយមានទូរទស្សន៍ ធុង
បាស គ្រែ និងកង្ហារ។ល។
ចំណែកនៅក្នុងផ្ទះរបស់អ្នកស្រី Flusia អាយុ ៥៣ឆ្នាំនេះវិញ បើទោះជាត្រូវរស់នៅជាមួយកូនប្រុស
៣នាក់ និងចៅតូចៗចំនួន ៩នាក់ ក្នុងផ្ទះដែលមានទំហំ ជាង ២០ម៉ែត្រការ៉េ ប៉ុន្ដែពួកគេនៅតែមាន
ជីវភាពល្អជាងគ្រួសារដទៃក្នុងភូមិ។
កុមារភាគច្រើននៅក្នុងភូមិនេះ មិនមានឱកាសដើម្បីបានទៅសាលារៀន ពួកគេបានត្រឹមតែលេង
នៅក្នុងម្ដុំដែលខ្លួនរស់នៅ។ ក្នុងរូបនេះ គឺកុមារីឈ្មោះ Lonina អាយុ ៧ឆ្នាំ និង Seeti អាយុ ៦ឆ្នាំ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Tokyo ជាទីក្រុងរបស់មនុស្ស ចូលចិត្តរស់ជាមួយ សិប្បនិម្មិត
Top 10 ទីក្រុងដែលសមស្រប សម្រាប់យុវវ័យ ពិភពលោក
រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH