អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែលដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិកឯណ្ណោះវិញ គេបានយកឆ្អឹងសត្វថ្នាក់ល្មូន
និងកំណកផូលីសផ្សែងៗទៀត ដើម្បីធ្វើការវិភាគ។
អ្វីដែលក្រុមអ្នកវិទ្យាសាស្រ្ដ យកមកវិភាគនោះ គឺក្រុមសត្វល្មូនដែលមានជើង មុខក្រោយ
បួន និងវាជាសត្វកំណាចទៀតផង។ ហើយឧបករណ៍ ដែលគេយកមកវិភាគនោះគឺ Astoni
shing 3D ។
ការវិភាគ និងពិសោធន៍អាចរកឃើញថា សត្វមួយចំនួន ត្រូវបានកើតឡើងនៅលើផែនដី
តាំងពី ៣៦០លានឆ្នាំឯណ្ណោះ។ ឯសត្វមួយចំនួនធំទៀត ហាក់បីដូចជា ទើបតែបាត់បង់ក្នុង
រយៈពេល ១០០ឆ្នាំ កន្លងមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Stephanie Pierce បណ្ឌិតស្រាវជ្រាវនៃសាកលវិទ្យា
ល័យ Royal Veterinary College បានមានប្រសាសន៍ថា ការស្រាវជា្រវពិតជាមានសារៈ
សំខាន់ណាស់ សម្រាប់អ្នកជំនាន់ក្រោយធ្វើសិក្សា និងស្រាវជ្រាវបន្ដទៀត៕
ដោយ៖ វត្ដី
ប្រភព៖ dailymail