CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី ចាត់វិធានការបង្រ្កាបកម្មករអន្តោ ប្រវេសន៍ខុសច្បាប់

ម៉ាឡេស៊ី មានជនជាតិបរទេសប្រមាណជា ពាក់កណ្តាល ៤លាននាក់ ដែលរស់នៅក្នុង
ប្រទេសម៉ាឡេស៊ី  ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី     រកឃើញថា     គឺជាអ្នកអន្តោប្រវេសន៍
ខុសច្បាប់ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២។

ដើម្បីរៀបចំកំនើនប្រជាជនបរទេសឱ្យបានប្រសើរឡើង  រដ្ឋាភិបាលម៉ាឡេស៊ី  បានលើក
លែងទោស    និងផ្តល់ទិដ្ឋការដល់ជនបរទេសទាំងនោះ     ដែលមករកការងារធ្វើនៅក្នុង
ប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ កាលពីឆ្នាំមុន។ ប៉ុន្តែ រដ្ឋាភិបាលម៉ាឡេស៊ី ជឿជាក់ថា
នៅមានកម្មករបរទេសអន្តោប្រវេសន៍ដោយខុសច្បាប់ជាច្រើននាក់ទៀត ក្នុងប្រទេស។

ដូច្នេះហើយ ថ្មីៗ នេះ រដ្ឋាភិបាលម៉ាឡេស៊ី  បានចេញបញ្ជាឱ្យមន្ត្រីអន្តោប្រវេសន៍ជាច្រើន
នាក់   ដាក់កំលាំងដើរល្បាត    និងត្រួតពិនិត្យ   នៅតាមតំបន់មួយចំនួន  នៅក្នុងប្រទេស
ដើម្បីស្វែងរកកម្មករអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: malaysia Malaysia in crackdown on illegal workers