CamNews

យល់ដឹង 

ត្រូវកាត់ទោសប្រហារជីវិតដោយសារមានមុខមាត់ ដូចឃាតករ

មានមុខមាត់ និងត្រកូលដូចឃាតករ  និងរស់នៅក្បែរកន្លែងកើតហេតុ Carlos DeLuna បានក្លាយ
ជាជនរងគ្រោះដ៏គួរអោយចុកឈាមបំផុត ដោយសារតុលាការ។

Carlos DeLuna ត្រូវបានកាត់ទោសនៅក្នុងរដ្ឋ Texas​ កាលពីឆ្នាំ ១៩៨៩ ដោយសារតែអំពើសម្លាប់
មនុស្សដែលខ្លួនមិនបានប្រព្រឹត្ដ។ ព័ត៌មានខាងលើនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវដែលត្រូវ
បានធ្វើឡើងដោយសាលាច្បាប់ Columbia និងត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ឧសភា។

លោកសាស្ដ្រចារ្យផ្នែកច្បាប់ James Liebman បានមានប្រសាសន៍ថា DeLuna ត្រូវបានតុលាការ
កាត់ទោសប្រហារជីវិតដោយអយុត្តិធម៌ បើទោះជាមានសាក្សីតែម្នាក់គត់ដែលនិយាយថា បុរសនេះ
មានទោស ខណៈដែលភ័ស្ដុតាងជាច្រើនបង្ហាញពីប្រការផ្ទុយពីនេះ។ លោកសាស្ដ្រចារ្យផ្នែកច្បាប់ James Liebman រួមជាមួយនិស្សិត ៥នាក់នៅសាលាច្បាប់ Columbia បានចំណាយពេលអស់ ៥ឆ្នាំ
ក្នុងការស្រាវជ្រាវលំអិតពីករណីខាងលើ ដែលត្រូវបានគាត់ហៅថាជា "ការបរាជ័យដ៏ធំរបស់ប្រព័ន្ធ
ច្បាប់"។

លោកសាស្ដ្រាចារ្យ Liebman ថ្លែងថា ៖ "ឈ្មោះ DeLuna អាយុ ២៧ឆ្នាំ ត្រូវបានកាត់ទោសប្រហារ
ជីវិត បន្ទាប់ពី"ការស្រាវជ្រាវមិនត្រឹមត្រូវ។ ពុំមានអ្នកណាម្នាក់គិតថា ការកាត់ទោសនោះមានបញ្ហា
នោះទេ"។ ក្រុមអ្នកស្រាវជ្រាវរបស់លោក សាស្ដ្រាចារ្យ Liebman រកឃើញថា មានបញ្ហាខ្វះចន្លោះ
ស្លាកស្នាម និងឱកាសជាច្រើនត្រូវបានគេរំលងចោលក្នុងពេលស្រាវជ្រាវ បណ្ដាលអោយក្រុមមន្ដ្រី
តុលាការសម្រេចផ្ដន្ទាទោស Carlos DeLuna ថាជាឃាតករ បើទោះជាភ័ស្ដុតាងមិនត្រឹមតែបង្ហាញ
ថាបុរសនេះពុំមានទោសនោះទេ តែវាក៏បានបង្ហាញថា ឈ្មោះ Carlos Hernandez ទើបជាឃាតករ
ពិតប្រាកដ។

របាយការណ៍ដែលមានកម្រាស់ ៧៨០ទំព័ររបស់ក្រុម លោកសាស្ដ្រាចារ្យ Liebman ដែលមានដាក់
ចំណងជើងថា Los Tocayos Carlos បកស្រាយពីការកាត់ទោសមិនត្រឹមត្រូវ ដែលនិយាយពីការ
ពិតទាក់ទឹននឹងករណីឃាតកម្ម Wanda Lopez ​កាលពីខែកុម្ភៈ ឆ្នាំ ១៩៨៣។ Wanda Lopez ​ជាស្ដ្រី
ម្នាក់ត្រូវបានគេចាក់សម្លាប់នៅស្ថានិយចាក់ប្រេងសាំងមួយ ជាទីដែលគាត់បានធ្វើការ នៅឯក្រុង
Corpus Christi រដ្ឋ Texas។ លោក Liebman ថ្លែងថា ៖ "អ្វីៗទាំងអស់ក្នុងករណីនេះគឺសុទ្រតែមិន
ត្រឹមត្រូវ"។ យប់នោះ Lopez បានហៅទូរស័ព្ទមកនគរបាល ដើម្បីអោយជួយការពារគាត់ពីបុរស
ម្នាក់ដែលមានកាំបិត។ លោក Liebman ថ្លែងទៀតថា ៖ "ពួកគេ ប្រហែលជាអាចជួយសង្គ្រោះស្ដ្រី
នោះបាន ហើយការប្រកាសថា "យើងខ្ញុំនឹងធ្វើការចាប់ខ្លួនជាបន្ទាន់" នោះគឺគ្រាន់តែលាក់បាំងភាព
អាមាសតែប៉ុណ្ណោះ"។

៤០នាទីបន្ទាប់ពីករណីឃាតកម្មកើតឡើង Carlos DeLuna ត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើត
ហេតុ។ សាក្សីម្នាក់បាននិយាយថា ខ្លួនបានឃើញបុរសដើមកំណើត Mexico ម្នាក់បានរត់ចេញពី
ស្ថានិយចាក់ប្រេងសាំង ហើយ DeLuna ក៏មានដើមកំណើត Mexico ។ ប៉ុន្ដែ DeLuna ដែលទើប
តែកោរពុកមាត់នោះមិនមានមុខមាត់ដូចឃាតករនោះទេ។ នៅពេលសាក្សីឆ្លើយថា បុរសនោះរត់
ទៅទិសខាងជើង រីឯ DeLuna ​នៅទិសខាងកើត តែគាត់នៅតែត្រូវបានគេចាប់ខ្លួន។ ពេលនោះ DeLuna ថ្លែងថា ៖ "ខ្ញុំមិនមែនជាឃាតករ ប៉ុន្ដែខ្ញុំដឹងថា អ្នកណាជាអ្នកដៃដល់"។ DeLuna ​ប្រាប់ថា ខ្លួនបានឃើញ Carlos Hernandez ដើរចូលទៅក្នុងស្ថានិយចាក់ប្រេង។

DeLuna ​និយាយថា នៅពេលឃើញនគរបាល ខ្លួនបានរត់គេចខ្លួនដោយសារតែកំពុងស្ថិតក្នុងអំឡុង
ពេលនៃការតាមដាន បន្ទាប់ពីបានចេញពីពន្ធនាគារ ហើយពេលនោះខ្លួនកំពុងស្រវឹងស្រា។ Carlos Hernandez ត្រូវបានគេដឹងច្រើនដោយសារធ្លាប់ប្រើកាំបិតសម្លាប់មនុស្ស និងធ្លាប់ជាប់ពន្ធគារ។ ក៏
ប៉ុន្ដែនៅក្នុងសាវនាការកាត់ទោស DeLuna រដ្ឋអាជ្ញាបាននិយាយជាមួយចៅក្រមថា​ ជនដែលមាន ឈ្មោះ Hernandez គឺមិនខុសអ្វី ពីបុគ្គលដែល DeLuna ​ប្រឌិតឡើង។ ចំណែកមេធាវីរបស់ DeLuna វិញថែមទាំងនិយាយថា ឈ្មោះ Carlos Hernandez អាចមិនមែនជាមនុស្សពិតនោះទេ។

ប៉ុន្ដែ កាលពីឆ្នាំ ១៩៨៦ កាសែតក្នុងស្រុកមួយបានចុះផ្សាយរូបថតរបស់ Hernandez នៅក្នុងអត្ថបទ
មួយនិយាយអំពីករណី DeLuna ។ បន្ទាប់ពីសាវនាការប្រញាប់ប្រញាល់នោះ DeLuna ត្រូវបានកាត់
ទោសប្រហារជីវិតដោយចាក់ថ្នាំពុលកាលពីឆ្នាំ ១៩៨៩។

លោកសាស្ដ្រាចារ្យ Liebman ក៏បាននិយាយថា រហូតដល់ថ្ងៃស្លាប់ដោយសារជម្ងឺថ្លើម Hernandez
តែងតែសារភាពថា ខ្លួនជាអ្នកសម្លាប់ Wanda Lopez។ របាយការណ៍នេះបាននិយាយក្នុងទីបញ្ចប់
ថា ៖ "ពិតជាសំណាងមិនល្អ ការខ្វះចន្លោះនៃប្រព័ន្ធតុលការបានកាត់ទោសប្រកបដោយភាពមិន
ត្រឹមត្រូវចំពោះ DeLuna"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/The Atlantic


Tags: court usa