ថ្មីៗនេះ ជប៉ុន បានធ្វើការសាកល្បងដោយជោគជ័យនូវឧបករណ៍បាញ់គ្រាប់ផ្ទុះអវកាស ដែលអាចកំទេចអាចម៍ផ្កាយ នៅលើមេឃ ដើម្បីស្វែងយល់អំពីបណ្ដាភពតូចៗ នៅក្នុងលំហអាកាស។
យោងតាមទីភ្នាក់ងារអវកាសជប៉ុន JAXA ការសាកល្បងដោយជោគជ័យនូវកាំភ្លើងអវកាសលើកនេះ នឹងបើកផ្លូវសម្រាប់ការបាញ់បង្ហោះយានអវកាស Hayabusa-2 ដែលមានបំពាក់ឧបករណ៍បាញ់ក្បាលគ្រាប់អវកាស ដែលតាមគម្រោងនឹងចាប់ផ្ដើមនាឆ្នាំ ២០១។
យានអវកាស Hayabusa-2 ដែលមានបំពាក់កាំភ្លើងអវកាស នឹងត្រូវបានបង្ហោះទៅលើលំហអាកាស ហើយហោះទៅរកអាចម៍ផ្កាយ 1999JU3 ដែលមានគន្លងគោចរនៅចន្លោះផែនដី និងភពព្រះអង្គារ នាឆ្នាំ ២០១។ ឧបករណ៍បាញ់ក្បាលគ្រាប់ផ្ទុះ នឹងត្រូវផ្ដាច់ចេញពីយានអវកាស រួចបាញ់គ្រាប់ផ្ទុះទម្ងន់ ១,៨គីឡូក្រាម ឡើងទៅលើអាចម៍ផ្កាយ បន្ទាប់មក Hayabusa-2 នឹងចុះចតដើម្បីប្រមូលដី និងបំណែកនានា ក្រោយការផ្ទុះ ដើម្បីបញ្ចូលមកផែនដី។
មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ដ្រជប៉ុន ជ្រើសរើសអាចម៍ផ្កាយ1999JU3 ដើម្បីធ្វើការពិសោធលើកនេះ គឺដោយសារថា វាគឺជាអាចម៍ផ្កាយមួយដែលមានការផ្លាស់ប្ដូរតិចតូច ចាប់តាំងពីការចាប់កំណើតរបស់ប្រព័ន្ធព្រះអាទិត្យ។ ការស្រាវជ្រាវដោយយានអវកាស Hayabusa-2 សង្ឃឹមថានឹងប្រមូលបានសារជាតិសរីរាង្គ និងទឹក ដែលត្រូវបានគេយល់ថា មានច្រើននៅលើ អាចម៍ផ្កាយ1999JU3 ។ យាន Hayabusa-2 នឹងសម្រេចគោលដៅរបស់ខ្លួន ក្នុងឆ្នាំ ២០១៨ ហើយត្រឡប់មកផែនដី ឆ្នាំ ២០១។
គួររំឭកថា ជប៉ុន ធ្លាប់បានបញ្ជូនយានស្រាវជ្រាវ Hayabusa ដំបូង ទៅកាន់អវកាស និងវិលមកផែនដី កាលពីឆ្នាំ ២០១០ ។ គោលដៅរបស់ Hayabusa លើកនោះ គឺដើម្បីស្វែងយល់អំពីកូនភព Itokawa ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ផែនដីអាចនឹងត្រូវផ្ទុះប៉ើង ក្នុងឆ្នាំ ២០៣២ ដោយសារ ភពព្រះគ្រោះ 2013 TV135
រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Youtub