កំពូលស្មាតហ្វូនរបស់ HTC គឺ The All New HTC One ត្រូវបានគេចម្លងតាម និងត្រូវបានដាក់
លក់ ក្នុងប្រទេសចិន ហើយអ្នកនៅពីក្រោយខ្នងនៃការចម្លងតាមនេះ គឺ Goophone ។
ឆ្លៀតឱកាសនៅពេលកំពូលស្មាតហ្វូន The All New HTC One (ឬហៅថា HTC One+ , HTC
One 2, HTC M8) មិនទាន់ត្រូវបានគេឧទ្ទេសនាម ស្រាប់តែ Goophone ដែលជាក្រុមហ៊ុនទូរស័ព្ទ ដ៏ល្បីរបស់ចិន ធ្លាប់ចម្លងតាមកំពូលស្មាតហ្វូននានាក្នុងពិភពលោក បានបញ្ចេញ The All New
HTC One ក្លែងក្លាយ ដោយដាក់ឈ្មោះថា Goophone M8 ។
យោងទៅលើរូបភាពនៃរចនារូបរាង របស់ទូរស័ព្ទឆ្លាតវៃរបស់ក្រុមហ៊ុន HTC ដែលត្រូវបានបែក
ធ្លាយ ក្នុងពេលកន្លង ក្រុមហ៊ុនចិនខាងលើ ក៏បានចម្លងតាម និងបង្កើតបានជា “កំណែចិន” ដោយ មានរូបរាងដូចទៅនឹង The All New HTC One ។
ទោះជាយ៉ាងនេះក្ដី វាគ្រាន់តែមានរូបរាងខាងក្រៅ ដែលដូចទៅនឹង The All New HTC One ប៉ុន្ដែ
ម៉ាស៊ីន ខាងក្នុងរបស់ Goophone M8 មានលក្ខណៈអន់ជាងច្រើន ធៀបនឹងម៉ាស៊ីនក្នុងពាក្យច
ចាមអារ៉ាមរបស់ HTC M8 ។ Goophone M8 បំពាក់ឈីប MediaTek 8 , 1 GB RAM និងអេក្រង់
៥ inch ដែលមានរីសូលូសឹន1080p ។
ទន្ទឹមនឹងនេះ កាមេរ៉ាក្រោយ ១៣ megapixel របស់ Goophone M8 មិនមែនជាប្រព័ន្ធកាមេរ៉ា ដូច ទៅនឹងបច្ចេកវិទ្យាថតរូបផ្ដាច់មុខរបស់ HTC នោះដែរ។ បច្ចុប្បន្ន Goophone M8 ត្រូវបានដាក់លក់ ក្នុងប្រទេសចិន ក្នុងតម្លៃប្រហែល ២៣០ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget