CamNews

តារា 

Czech បំបាក់ Serbia ក្លាយជាជើងឯក Fed Cup


នៅក្នុងការប្រកួតវាយថេនីស Fed Cup ក្រុមសាធារណៈរដ្ឋឆែក (Czech)  បានទទួល
ជ័យជំនះហើយលើក្រុមប្រទេស Serbia ក្នុងការប្រកួត Fed Cup នៅឯទីក្រុង Prague
សាធារណៈរដ្ឋឆែក។

កីឡាការនី Lucie Safarova សញ្ជាតិឆែកបានយកជ័យជំនះយ៉ាងត្រចះត្រចង់លើកីឡា
ការនី Jelena Jankovic សញ្ជាតិ Serbia ក្នុងពិន្ទុ ៦-១ ៦-១។ ចំណែកឯកីឡាការនី Petra
Kvitova សញ្ជាតិឆែក ក៏ទទួលបានជ័យជំនះផងដែរក្នុងការប្រកួតកាលពីល្ងាចថ្ងៃសៅរ៍
កន្លងមកនេះ។

Safarova បាននិយាយថា “ខ្ញុំពិកបាកនឹងពិពណ៌នាពីអារម្មណ៍របស់ខ្ញុំណាស់។ អ្វីដែលខ្ញុំ
រំពឹងថានឹងឈ្នះ គឺបានកើតឡើងពិតមែន។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែល
បានឈ្នះនៅស្រុកកំណើតរបស់ខ្ញុំ”៕

ដោយ៖ តុលា

ប្រភព៖ bbc


Tags: sport tennis