CamNews

ទូរស័ព្ទ 

ពិសោធ iPhone ថ្មីរបស់ Apple ដោយម៉ាស៊ីនក្រឡុក ផ្លែឈើ

នៅពេលបានទស្សនាវីដេអូខាងក្រោមនេះ អ្នករាល់គ្នា ប្រាកដជាស្ដាយស្រណោះ ចំពោះស្មាត
ហ្វូនជំនាន់ថ្មី របស់ Apple ដែលកំពុងតែបង្កព្យុះភ្លៀងនៅក្នុងទីផ្សារពិភពលោក។

បើទោះជា ទើបតែត្រូវបានដាក់លក់ក្នុងទីផ្សារប៉ុន្មានថ្ងៃ ប៉ុន្ដែ ដោយសារតែចំនួនអ្នកទិញដ៏ច្រើន
លើសលុប ដូច្នេះ iPhone 6 និង iPhone 6 Plus ក៏ជួបបញ្ហាខ្វះទំនិញ នៅក្នុងទីផ្សារជាច្រើន ក្នុង
ពិភពលោក។

មូលហេតុខាង​លើនេះហើយ ក៏ជាកត្តាមួយ រួមចំណែក ធ្វើឱ្យមានការថ្នាក់ថ្នម ដល់ស្មាតហ្វូន​
ដែល មនុស្សមួយចំនួនកំពុងកាន់កាប់។ ក៏ប៉ុន្ដែ ចំពោះ RatedRR ការកំទេច ឬធ្វើបាប ស្មាត
ហ្វូនថ្មី របស់ពួកគេ គឺជារឿងសប្បាយទៅវិញ។

ក្រោយពីសកម្មភាពធ្វើបាប  iPhone 6 Plus ដោយជ្រមុជវាក្នុងធាតុរាវអាហ្សូត (liquid nitrogen)
និងកំទេចវា ដោយប្រើញញួរ បានសម្រេច ក្រុម RatedRR នេះ ក៏បានបន្ត យក iPhone 6 Plus
របស់ Apple មកធ្វើជាទឹកក្រឡុក ជំនួសផ្លែឈើ។ សូមទស្សនាវិដេអូខាងក្រោម ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Phonearena


Tags: iPhone 6 Plus blend