CamNews

ទូរស័ព្ទ 

iPhone 6 Plus ងាយ​នឹង​កោង ពេល​ដាក់​ក្នុង​ហោប៉ៅខោ ៖ Hanzoh ជួប​បញ្ហា​នេះ

បើទោះជាសម្បករបស់ iPhone 6 Plus ធ្វើអំពីលោហធាតុរឹងមាំ ប៉ុន្ដែ ផលិតផលថ្មីរបស់ Apple
នេះ ត្រូវប្រឈមនឹងបញ្ហាកោងដោយអចេតនា ព្រោះតែវាមានរូបរាងស្ដើងខ្លាំងពេក។

iPhone 6 Plus ត្រូវកោង ពេលដាក់ក្នុងហោប៉ៅ ១៨ម៉ោង (Mac Rumors)

 

ជាក់ស្ដែង ថ្មីៗនេះ  រូបភាពរបស់  iPhone 6 Plus  ត្រូវបានបង្ហោះលើប្រព័ន្ធអ៊ីនធឺរណិត  ដោយ
Hanzoh ។ លោក Hanzoh និយាយថា គាត់ដាក់ iPhone 6 Plus ក្នុងហោប៉ៅមុខ ផ្នែកខាងឆ្វេង
របស់គាត់ ក្នុងរយៈពេល ១៨ម៉ោងបន្តបន្ទាប់ ហើយក្នុងអំឡុងពេលនោះ គាត់បានអង្គុយ ៤ម៉ោង
ក្នុងរថយន្ដ និងធ្វើដំណើរទៅហូបការ ជប់លៀង រាំច្រៀង និងសកម្មភាពមួយចំនួនផ្សេងទៀត
រហូតដល់គាត់ត្រឡប់មកដល់ផ្ទះ។

ពេលយកទូរស័ព្ទនេះចេញពីហោប៉ៅ ហើយដាក់នៅលើតុ ទើបឃើញថា iPhone 6 Plus របស់
ខ្លួន ត្រូវកោង។ អ្នករាល់គ្នាក៏អាចមើលឃើញបញ្ហានេះ តាមរយៈរូបថតរបស់ Hanzoh ។

គួរបញ្ជាក់ថា បញ្ហារបស់ iPhone 6 Plus មិនមែនជាករណីដំបូងនោះទេ មុននេះ iPhone 5s និង
iPhone 5 ក៏ធ្លាប់ជួបបញ្ហាដូចគ្នានេះដែរ។ ដូច្នេះ ក្រៅពី iPhone 6 Plus គេជឿថា iPhone 6 ដែល
មានអេក្រង់ 4.7 inch ក៏អាចនឹងជួបស្ថានភាពប្រហាក់ប្រហែលនេះ។

ពីមួយថ្ងៃ ទៅមួយថ្ងៃ មនុស្សទាំងឡាយ មាននិន្នាការ ចូលចិត្តប្រើស្មាតហ្វូនដែលមានរូបរាង
ស្ដើង ដូច្នេះ ប្រសិនមិនចង់ជួបបញ្ហាដូចករណីខាងលើ អ្នកគួរតែប្រុងប្រយ័ត្ន ៖ “កុំមិនត្រូវដាក់
ទូរស័ព្ទរបស់អ្នក ក្នុងហោប៉ៅ នៅពេលអ្នកអង្គុយច្រហោង ឬបញ្ឈរជង្គង់”។

ទាក់​ទិន​នឹង​បញ្ហា​ខាងលើ ថ្មី​ៗ​នេះ ក៏​មាន​វីដេអូ​មួយ ត្រូវ​បាន Unbox Therapy បង្ហោះ​លើ​អ៊ីនធឺរ
ណិត។ វីដេអូ​នេះ បង្ហាញ​អំពី​ការ "កាច់​កោង" iPhone 6 Plus ដោយ​ប្រើ​ដៃ​ទាំង​ពីរ​៕

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  BGR/Youtube


Tags: iPhone 6 Plus Hanzoh