CamNews

ទូរស័ព្ទ 

iPhone 6 Plus កោង ចំនួន៣០០គ្រឿង ត្រូវគេប្រមូល បង្កើតជាវីដេអូ

នៅពេលដែលក្រុមហ៊ុន Apple រាយការណ៍ថា មានតែមនុស្សចំនួន ៩នាក់ប៉ុណ្ណោះដែលរអ៊ូរទាំអំពី
បញ្ហា iPhone 6 Plus ត្រូវកោង ថ្មីៗនេះ បុរសម្នាក់ បានប្រមូលបណ្ដារូបថតនៃ iPhone 6 Plus កោង
ចំនួន ៣០០គ្រឿង និងបង្កើតវាជាវីដេអូមួយ ហើយបង្ហោះលើប្រព័ន្ធអ៊ីនធឺរណែត។

មុននេះ ធ្លាប់មានព័ត៌មានដែលថា Apple បានដោះស្រាយបញ្ហាកោងនៅលើ ស្មាតហ្វូន ថ្មីរបស់ខ្លួន
បន្ទាប់ពីអ្នកប្រើប្រាស់ Reddit បានឱ្យដឹងថា iPhone 6 Plus ទើបទិញរបស់ខ្លួន មានរូបរាងកោង បើ
ធៀបនឹង iPhone 6 Plus របស់ប្រពន្ធគាត់។

ជាក់ស្ដែង Apple តែងតែមានទម្លាប់ដោះស្រាយបញ្ហានៅលើផលិតផលរបស់ខ្លួន ដោយស្ងាត់ៗ
និង មិនបញ្ចេញសេចក្ដីរាយការណ៍ណាមួយ ដល់អ្នកប្រើប្រាស់។ ពួកគេហាក់ដូចជាបានដោះ
ស្រាយបញ្ហាកោងនៅលើ iPhone 6 Plus។

បញ្ហាកោងនៅលើ iPhone 6 Plus គឺជារឿងអាស្រូវធំមួយក្នុងប្រវត្តិនៃការផលិតទូរស័ព្ទរបស់ក្រុម
ហ៊ុន Apple ។ មិនយូរប៉ុន្មាន ក្រោយពី iPhone 6 Plus បង្ហាញខ្លួនក្នុងទីផ្សារ ក៏មានអ្នកប្រើប្រាស់
បានរអ៊ូរទាំអំពីបញ្ហាកោងនេះ។ ភ្លាមៗនោះ សារព័ត៌មានក៏បានចាប់ផ្ដើម “ធ្វើការ” ហើយការសាក
ល្បងកាច់ iPhone 6 Plus ក៏បានកើតឡើង ក្នុងនោះ ការសាកល្បងរបស់ Unboxthepary បានទាក់
ទាញអ្នកចូលមើល រាប់លាននាក់។

ក្រោយមក Apple ក៏បានបញ្ចេញសម្លេង ដោយអះអាងថា បញ្ហាខាងលើនេះ មានផលប៉ះពាល់ដល់
អ្នកប្រើប្រាស់តិចតួចបំផុត ហើយថា ក្រុមហ៊ុននឹងប្ដូរទូរស័ព្ទថ្មី ដល់អតិថិជនដែលជួបបញ្ហាកោង
នេះ។

បើទោះជាបញ្ហាកោង កើតឡើងនៅលើ iPhone 6 Plus ប៉ុន្ដែ វាហាក់មិនបានបង្កផលប៉ះពាល់ធំដុំ
ដល់ការលក់ចេញរបស់ iPhone 6 Plus នោះទេ ខណៈ iPhone ចំនួន ១៣% ដែលបានលក់ចេញ
នៅក្នុងត្រីមាសទី ៣ របស់ Apple គឺជា iPhone 6 Plus ។

បច្ចុប្បន្ន iPhone 6 Plus ក៏កំពុងតែជួបបញ្ហាធំមួយទៀត នោះគឺថា នៅក្នុងប្រទេសមួយចំនួន ស្មាត
ហ្វូននេះ ត្រូវអស់ពីឃ្លាំង ដោយសារតែចំនួនផលិតផល មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់អតិថិ
ជន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Youtube


Tags: iPhone 6 Plus bent 300 iPhones