iPhone 6 Plus មួយគ្រឿង ឡើងកំដៅខ្លាំង បែកផ្សែង និងផ្ទុះ ធ្វើឱ្យហោប៉ៅជនរងគ្រោះត្រូវធ្លុះ
ខណៈដែលស្មាតហ្វូនត្រូវខូចទាំងស្រុង។
យោងតាមទូរទស្សន៍ 6ABC ស្មាតហ្វូន iPhone 6 Plus ផ្ទុះក្នុងហោប៉ៅរបស់និស្សិតម្នាក់ឈ្មោះ
Darin Hlavaty (រស់នៅក្នុងតំបន់ Burlington រដ្ឋ New Jersey អាមេរិក) នៅពេលជនរងគ្រោះចាប់
ផ្ដើមអង្គុយរៀនបានមួយស្របក់។ ម្ចាស់ស្មាតហ្វូននេះ ឱ្យដឹងថា ខ្លួនទើបតែទិញ iPhone 6 Plus
នេះ រយៈពេល ៦ខែ ពី Apple Store។
Rebecca Bookbinder មិត្តរួមថ្នាក់របស់ Hlavaty និយាយថា “យើងខ្ញុំបានឮសម្លេងឆែវៗ ក្រោយ
មកគឺសម្លេងផ្ទុះ និងមានផ្សែងចេញពីកន្លែងអង្គុយរបស់ Hlavaty”។
Hlavaty ឱ្យដឹងថា ខ្លួនមានអារម្មណ៍ថា ហោប៉ៅខោខាងក្រោយរបស់ខ្លួន(កន្លែងដាក់ iPhone 6
Plus) ឡើងកំដៅខ្លាំង បន្ទាប់ពីអង្គុយរៀនបានមួយរំពេច ក្រោយមកគឺសម្លេងផ្ទុះផុង! ភ្លាមនោះ
ម្ចាស់ទូរស័ព្ទនេះក៏បានក្រោកឈរ ទាញយកទូរស័ព្ទដែលកំពុងឆេះ បោះទៅឆ្ងាយ។
iPhone 6 Plus ផ្ទុះឆេះ ធ្វើឱ្យហោប៉ៅរបស់ Hlavaty ត្រូវដាច់ជាប្រហោងធំមួយ ហើយសំណាង
ល្អណាស់ ដែលជនរងគ្រោះមិនត្រូវរបួស។
Hlavaty បង្ហើបឱ្យដឹងថា iPhone របស់ខ្លួនមានស្នាមប្រេះតូចមួយមុនពេលហេតុការណ៍កើតឡើង
ប៉ុន្តែ ខ្លួនមិនបានយកចិត្តទុកដាក់។ យោងតាម Phonearena ទម្ងន់រាងកាយដែលសង្កត់ទៅលើ
ស្នាមប្រេះនេះ អាចជាមូលហេតុដែលនាំឱ្យកើតបញ្ហា ព្រោះថា iPhone 6 Plus ប្រើប្រាស់ថ្ម
Lithium-ion (ជាប្រភេទថ្មដែលងាយនឹងផ្ទុះ ពេលត្រូវសង្កត់ធ្ងន់ពីលើ។ ប៉ុន្តែ វាក៏អាចកើតឡើង
ដោយសារកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនផលិតផងដែរ។
Apple បានបដិសេធ មិនធ្វើការអធិប្បាយអំពីបញ្ហានេះ ប៉ុន្តែ បានឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេត
“ដើម្បីសុវត្ថិភាពរបស់អតិថិជន”។
ក្រោយពី Samsung ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនបន្ទាប់ដែល “ឈឺក្បាល” ព្រោះតែស្ថានភាព
ខុសប្រក្រតីនៅលើស្មាតហ្វូនរបស់ខ្លួន។ មុននេះ សមាជិក Kroopthesnoop បានចេករំលែងនៅ
លើទំព័រ Reddit អំពីរូបភាព iPhone 7 ផ្ទុះ ពេលនៅក្នុងប្រអប់ ខណៈដែល iPhone 7 Plus មួយ
គ្រឿងទៀត ក៏មានបញ្ហាប៉ោងថ្ម ធ្វើឱ្យស្មាតហ្វូននេះត្រូវប្រេះជាពីរ៕
ករណី iPhone 6 Plus ផ្ទុះឆេះ ត្រូវបានផ្សាយនៅលើទូរទស្សន៍ 6ABC ៖
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ phonearena