CamNews

យល់ដឹង 

គួរយល់ដឹង៖ វិបត្តិបន្លែនៅតៃវ៉ាន់

កោះតៃវ៉ាន់ពេលនេះកំពុងតែជួបវិបត្តនៃការឡើងថ្លៃតម្លៃបន្លែដែលជាម្ហូបប្រចាំថ្ងៃរបស់ប្រជាពល
រដ្ឋ ក្រោយពេលជួបព្យុះទីហ្វុង។

ស្រ្តីម្នាក់ឈ្មោះ Huang ដែលជាសមាជិកក្នុងសមាគមន៍កសិកម្មផងនោះបានពន្យល់ពីបញ្ហានេះ
ឲ្យបានដឹងថា តម្លៃបន្លែនៅកោះតៃវ៉ាន់នេះនិយាយទៅគឺវាមានរដូវឡើងចុះៗ មិនខុសពីភាគហ៊ុន
នោះទេ។ នាងបានប្រាប់ផងដែរថាសម្រាប់នាងរាល់ថ្ងៃនាងត្រូវចំណាយប្រមាណជាង ៧ ដុល្លា
ដើម្បីប្រើប្រាស់ក្នុងការទិញម្ហូបសម្រាប់ក្រុមគ្រួសារទាំងមូល ហើយនាងថែមទាំងមានប្រតិទិន
សម្រាប់គណនា រដូវកាលដែលបន្លែ និងម្ហូបឡើងថ្លៃទៀតផង។

គេសង្កេតឃើញថាបញ្ហាបន្លែគឺជាបញ្ហាមួយដែលប្រជាពលរដ្ឋតៃវ៉ាន់តែងតែជួបប្រទះជារៀងរាល់
ឆ្នាំព្រោះប្រទេសនេះតែងតែជួបប្រទះជាមួយនឹងខ្យល់ព្យុះមិនដាច់នោះទេ ហើយវាជាបញ្ហាចំបង
មួយដែលនាំអោយប្រជាពលរដ្ឋត្រូវមានចំណេះដឹងគ្រប់ៗគ្នាក្នុងការជ្រើសរើសបន្លែដោយភាពវៃ
ឆ្លាត៕

ដោយ៖ ផានិត
ប្រភពពី៖ Wantchinatimes 

 


Tags: taiwan vegetable