ប្រជាជនអាមេរិក ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែយកចិត្តទុកដាក់ទៅលើការសន្សំប្រាក់ សម្រាប់
ចូលនិវត្តន៍។ ការស្ទង់មតិថ្មីៗនេះ បង្ហាញថា ១/៣ នៃក្រុមមនុស្សដែលត្រូវបានសួរ គឺពួកគេ មាន
តែប្រហែល ១០០០ដុល្លារប៉ុណ្ណោះ សម្រាប់ជីវិតចុងក្រោយ របស់ពួកគេ។
៣៦% នៃបណ្ដាមនុស្សដែលត្រូវបានសួរ ក្នុងឆ្នាំនេះ បានឱ្យដឹងថា ពួកគេមានមិនដល់ ១០០០
ដុល្លារ សម្រាប់ពេលចូលនិវត្តន៍។ ស្ថានភាព ហាក់អាក្រក់ជាង កាលពីឆ្នាំទៅ នៅពេលការស្ទង់
មតិ កាលពីឆ្នាំ ២០១៣ បង្ហាញថា អត្រានៃមនុស្សដែលមានចាប់ពី ១០០០ដុល្លារចុះ គឺមាន ២៨%។ នេះគឺជាលទ្ធផលនៃការស្ទង់មតិអំពីកម្រិតនៃការជឿជាក់ក្នុងកាចូលនិវត្តន៍ របស់មន្ទីរស្រាវជ្រាវ
អត្ថប្រយោជន៍នៃពលកររបស់អាមេរិក ដែលត្រូវបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុន។
ការស្ទង់មតិនេះ រួមបញ្ចូលទាំងពលករគ្រប់វ័យ ក្នុងនោះ គេឃើញថា យុវវ័យជាច្រើន មិនទាន់បានយកចិត្តទុកដាក់ទៅលើការសន្សំសំចៃ ដូចមនុស្សចាស់។ ប៉ុន្ដែ សូម្បីតែមនុស្សដែលមាន
អាយុ ច្រើន ៥៥ឆ្នាំ ក៏នៅតែមាន ២៤% ឱ្យដឹងថា ពួកគេមានមិនដល់ ១០០០ដុល្លារ ដើម្បីថែខ្លួន
ពេលចាស់ជរា។
Greg Burrows អនុប្រធាននៃក្រុមហ៊ុនប្រឹក្សាផ្នែកហិរញ្ញវត្ថុមួយ ថ្លែងថា មនុស្សជាច្រើន បានយល់
អំពីបញ្ហារបស់ខ្លួន គឺត្រូវតែសន្សំសំចៃបន្ថេមទៀត ដើម្បីមានទំនុកចិត្ត នៅពេលពួកគេចាស់ ក៏ប៉ុន្ដែ
សកម្មភាពរបស់បួកគេ បានដើរផ្ទុយពីនេះ។
យោងតាមការស្ទង់មតិនេះដដែល ឱ្យដឹងថា មានតែ ១៨% ក្នុងចំណោមមនុស្សដែលត្រូវសួរ ឆ្លើយ
ថា ពួកគេមានការជឿជាក់ អំពីស្ថានភាពសេដ្ឋកិច្ច សម្រាប់ពេលចាស់របស់បួកគេ។ ចំណែកជន
ជាតិអាមេរិកភាគច្រើន ដែលស្ថិតក្នុងស្រទាប់ពលករ មានការជឿជាក់ ទៅលើស្ថានភាពហិរញ្ញវត្ថុ
របស់ខ្លួន សម្រាប់ងនាគត។
ការស្ទង់មតិនេះ ក៏បង្ហាញថា មនុស្សជាច្រើន រកបានជាង ៧៥,០០០ដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្ដែ ភាគ
ច្រើននៃមនុស្សដែលមានត្រឹមតែ ១០០០ដុល្លារ សម្រាប់ជីវិតចុងក្រោយ គឺពួកគេ រកបានត្រឹមតែ
៣៥,០០០ដុល្លារ/ឆ្នាំ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Yahoo Finance