ទោះជាក្នុងយុគសម័យវិទ្យាសាស្ត្រទំនើប ដែលគូស្នេហ៍គូជីវិត មានការយល់ដឹងច្រើនពីរឿងផ្លូវភេទ ប៉ុន្តែសម្រាប់ការរួមភេទជាមួយ នារីក្រមុំព្រហ្មចារី ភាគីបុរស គួរតែដឹងពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឲ្យដំណើរការរួមភេទលើកដំបូង របស់ស្រ្តីប្រពឹត្តទៅ យ៉ាងរលូន ផ្អែមល្អែមមិនអាចបំភ្លេចបាន។
១ – បង្ហាត់បង្រៀននាង
អ្នកខ្លះអាចសប្បាយរីករាយក្នុងការបង្ហាត់បង្រៀនឲ្យនាងយល់។ ប៉ុន្តែចំពោះបុរសខ្លះ ការដែលត្រូវបង្ហាត់បង្ហាញនាងពីរឿងនេះ អាចជារឿងមួយធ្វើឲ្យពួកគេអស់អារម្មណ៍រួមភេទ។ តែបើមិនយល់ពីអារម្មណ៍របស់នាងទេ បែរជាគិតតែបំពេញចំណង់កាមគុណ របស់ខ្លួនឯង វាអាចធ្វើឲ្យនាងមានការមិនពេញចិត្ត។
២ – អាការពេលរួមភេទ
ដោយសារមិនធ្លាប់ឆ្លងកាត់ការរួមភេទ អាចធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យចាប់តាំងពីពេលបើកឆាកដំបូង រហូតដល់ចប់។ ស្រីក្រមុំ ព្រហ្មចារីម្នាក់ៗ តែងស្តែងចេញនូវអាការប្លែកៗមិនដូចគ្នាទេ។ ជាពិសេស គឺខណៈពេលជិតដល់ចំណុចកំពូលនៃភាពស្រណុកស្រួល ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំង។ បើនាងទុកក្រចកដៃអ្នកត្រូវត្រៀមខ្នងសម្រាប់ ស្វាគមន៍ស្នាមក្រចកឲ្យហើយទៅព្រោះខណៈពេល នាងត្រេកត្រអាលដោយភាពស្រណុកស្រួល ដៃទាំងទ្វេរបស់នាងអាចនឹងខ្វាចខ្ញាំខ្នងរបស់អ្នកឲ្យចេញឈាមបានដោយមិនដឹងខ្លួន។
៣ – តោងស្អិតដូចឈ្លើង
ដោយសារនាងនៅក្រមុំព្រហ្មចារីដែលទើបតែប៉ះពាល់អ្នកជាបុរសលើកដំបូងរបស់នាង ដូច្នេះហើយទើប ធ្វើឲ្យនាងមានអារម្មណ៍ យ៉ាងពិសេសមកលើអ្នក។ បន្ទាប់ពីបានកន្លងខ្លួនប្រាណនាងហើយវាច្បាស់ណាស់ថា អ្វីៗនាងបានប្រគល់ជូនអ្នកក្នុងនាមជាស្វាមី ហើយនាងនឹងតោងអ្នកស្អិតដូចឈ្លើងអីចឹង។
៤ – ត្រូវបបោសអង្អែលយូរ
ការដែលត្រូវបបោសអង្អែលឲ្យបានយូរជាងធម្មតា ក៏ដោយសារហេតុផលថានាងជាស្រីក្រមុំព្រហ្មចារីនេះឯង។ ដូចនេះទោះបីជាអ្នក ជាស្វាមីរបស់នាងក៏ដោយ ប្រសិនបើអ្នកចាត់ការទាំងប្រញាប់ប្រញាល់ ឬតក់ក្រហល់ពេកនាងអាចនឹងបដិសេធ។ជួនកាលបើប៉ះ ចំពេលស៊យអាចត្រូវមួយជើងរបស់នាងចំកណ្តាលដើមទ្រូងធ្លាក់ពីលើគ្រែក៏ថាបាន។ ដូច្នេះការលួងលោមបបោសអង្អែលនាងឲ្យបានយូរបន្តិចគឺជារឿងល្អ ដែលអ្នកគួរធ្វើដោយចៀសមិនរួចដើម្បីឲ្យនាងយល់ព្រមប្រគល់ខ្លួនប្រាណ ដោយពេញចិត្ត។
៥ – ប្រយ័ត្នប្រឡាក់
ក្រមុំព្រហ្មចារី គឺស្រីបរិសុទ្ធដែលពុំធ្លាប់ឆ្លងកាត់ការរួមភេទម្តងណាសោះឡើយ និយាយរួមទាំងការប្រើហត្ថាបំពេញចំណង់ តណ្ហាខ្លួនឯង និងជាមួយស្រីៗគ្នាឯង (ស្រីស្រឡាញ់ភេទដូចគ្នា) ផងដែរ។ ដូចនេះ នៅពេលអ្នកធ្វើការស៊កបញ្ចូលអង្គជាតទៅក្នុង ទ្វារមាសរបស់នាងពេលនោះអាចធ្វើឲ្យសន្ទះព្រហ្មចារីដាច់រហែក បណ្តាលឲ្យមានឈាមហូរចេញមកជាមួយទឹករំអិល។
បើមិនចង់ឲ្យប្រឡាក់ត្រូវមានកម្រាលសម្រាប់ទ្រាប់ពីក្រោម ដើម្បីការពារការប្រឡាក់កម្រាលពូក។ ប៉ុន្តែទោះជាយ៉ាងណាពុំមែន ស្ត្រីក្រមុំព្រហ្មចារីទាំងអស់សុទ្ធតែមានឈាមនៅពេលរួមភេទលើកដំបូងនោះទេ៕
ប្រភព ៖ wikihow