CamNews

ទូរស័ព្ទ 

Galaxy S8 នឹងប្រើអេក្រង់ RGB AMOLED និងបោះបង់ប៊ូតុង Home រឹង

កាន់តែជិតដល់ថ្ងៃបង្ហាញខ្លួន ព័ត៌មានគួរឱ្យចាប់អារម្មណ៍ស្ដីអំពីស្មាតហ្វូន Galaxy S8 កាន់តែ
លេចធ្លាយច្រើនជាងមុន។ បន្ទាប់ពីរបាយការណ៍ស្ដីអំពីការដែល Galaxy S8 នឹងប្រើឧបករណ៍
បន្លឺសម្លេង stereo, បោះបង់ jack ដោតកាស ហើយពេលនេះគឺព័ត៌មានផ្សេងមួយទៀត។

យោងតាម Gsmarena ស្មាតហ្វូន Galaxy S8 នឹងបំពាក់អេក្រង់ដែលមានរីសូលូសឹន 2K ប៉ុន្តែ
នឹងប្រើប្រភេទអេក្រង់ RGB Super AMOLED ជំនួសឱ្យ Diamond PenTile Super AMOLED
ដូចនៅលើ Galaxy S7 ។

បើសិនជាព័ត៌មានខាងលើជាការពិត នោះ RGB Super AMOLED នឹងផ្ដល់រូបភាពច្បាស់ជាង
គុណភាពល្អជាង បើធៀបនឹងជំនាន់មុន។ ពិសេស ជាមួយនឹងការបំពាក់បច្ចេកវិទ្យា virtual
reality នោះ អេក្រង់ RGB Super AMOLED នឹងចាំបាច់បំផុត។

ក្រៅពីនេះ ប្រភពព័ត៌មានក៏បានទទួលស្គាល់ថា Galaxy S8 នឹងប្រើអេក្រង់កោង 5.7 inch និង
6.2 inch, បោះបង់ប៊ូតុង Home រឹង ជាមួយនឹងសេនសឺរស្កេនក្រយៅដៃ ត្រូវបានដាក់នៅលើ
អេក្រង់។

តាមគម្រោង Galaxy S8 នឹងត្រូវបានបង្ហាញខ្លួននៅចុងខែកុម្ភៈខាងមុខ បន្ទាប់មកវានឹងត្រូវដាក់
លក់ក្នុងទីផ្សារចាប់ពីខែមិនា សូមរង់ចាំតាមដានទាំងអស់គ្នា។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Gsmarena